(ភ្នំពេញ)៖ ដោយបានការណែនាំ និងយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ លោក សក់ ចន្ទ័កញ្ញារិទ្ធ ប្រធាគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ បាននាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិការចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ទីទ័លក្រចំនួន២០គ្រួសារ រស់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនាមតំណាងលោក ម៉ូវ ម៉ានិត, លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុសែន ប្រធានកាកបាតក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះជីវភាពប្រជាជនទូទៅជាពិសេសជនងាយរងគ្រោះ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៣០គីឡូ, ទឹកក្រូច និងទឹកផ្លែឈើ១២ កំប៉ុង, ស្ករស១គីឡូ, ទឹកដោះគោ៣ កំប៉ុង, ត្រីខ៣កំប៉ុង, តែ៥កញ្ជប់, សាច់ក្រក១គីឡូ, ទឹកបរិសុទ្ធ១ កេស, ទឹកទ្រី១យូរ, ទឹកស៊ីអ៊ីវ១យូរ, ធុងជ័រ១, ធុងទឹកកក, បំពុងទឹកក្តៅ១, សំភារៈផ្ទះបាយ១ឈុត និងថវិកា៤០,០០០ រៀលក្នុងនោះថវិការរបស់ លោកចៅសង្កាត់គោកឃ្លាង២០,០០០រៀល៕