
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
នាយរងការិយាល័យរដ្ឋបាល ក្រសួងមហាផ្ទៃ ទទួលមរណភាព, លោកឧត្តមសេនីយ៍ឯក ប៉ាង ណារ៉េន ចូលរួមបុណ្យសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា
26-05-2018 08:07
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ប៉ាង ណារ៉េន ប្រធាននាយកដ្ឋានស៊ើបការណ៍ក្រៅ និងបច្ចេកទេស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ចយ សារី ដែលបានទទួលមរណភាព ដោយរោគាពាធ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ បានសំដែងសេចក្តីក្រៀមក្រំ សោកស្តាយ អាឡោះអាល័យបំផុត ចំពោះមរណភាពលោក ចយ សារី ដែលបានបំពេញការងារយ៉ាងសកម្ម ហើយលោកឧត្តមសេនីយ៍ឯក ប៉ាង ណារ៉េន ក៏បានបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈ ព្រមទាំងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦លានរៀល និងអង្គភាពចូលបុណ្យចំនួន៥០ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ថា សពលោកវរសេនីយ៍ទោ ចយ សារី នាយរងការិយាល័យរដ្ឋបាលសរុប បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយសម្ពាធឈាមឡើងខ្ពស់រហូតដាច់ សរសៃឈាមកក្នុងខួរក្បាល នៅក្នុងបរិវេណវត្តនិរោធ៍៕