(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញ សួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រធានសាខាបក្ស អនុប្រធានសាខាបក្ស និងប្រធានក្រុមបក្ស នៃគណបក្សប្រជាជនកម្ពុជាចំនួន៥២២៤នាក់ ស្ថិតនៅលើសួរច្បារទីលានប្រជាធិបតេយ្យថ្មី ខាងមុខឃ្លាំងសាំងសូគីមិច ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នាឱកាសដ៏មានអត្ថន័យខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានថ្លែងក្រើនរំឭកចំពោះប្រធានសាខាបក្ស អនុប្រធានសាខាបក្ស ប្រធានក្រុមបក្ស និងសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ថែមអនុវត្តតាមផែនការចាត់តាំង ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
សម្តេចបានថ្លែងថា ការខិតខំទាំងអស់គ្នា ក្នុងការសំដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្ស ជាមគ្គទេសដ៍ឆ្នើមនៃប្រជាជាតិ និងប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់តំណាក់កាល ដ៏សែនលំបាកនានាប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ពោលគឺបានធ្វើពលិកម្មគ្រប់បែបយ៉ាង ជួយសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ សម្រេចបានជោគជ័យ គោលនយោបាយ ឈ្នះឈ្នះ បង្រួបបង្រួមជាតិ និងបានធ្វើឲ្យទឹកដីទាំងមូល ឯកភាពប្រកបដោយសន្តិភាព ស្ថិរភាព ដែលជាគន្លិះនៃការអភិវឌ្ឍន៍។
ជាមួយគ្នានោះ ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ បានរាយការណ៍អំពីរចនាសម្ព័ន្ធចាត់តាំងបក្ស និងលទ្ធផល នៃការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស មានដូចខាងក្រោម៖
*គណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ មានគណៈកម្មាធិការគណបក្សខណ្ឌ និង៧គណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់, មានសាខាបក្សចំនួន៥២សាខាបក្ស, មានអនុប្រធានសាខាបក្ស ចំនួន២៧៩អនុសាខា និងមានក្រុមបក្សចំនួន៤,៣៤២ក្រុមបក្ស
*មានសមាជិកសរុប ចំនួន៤៨,៥៨០នាក់, ស្រី២៦,១៤៣នាក់ ស្មើនិង៦២,៨២% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតចំនួន (៧៧,៣៣១នាក់) ស្មើនិងខ្នងផ្ទះចំនួន១២,៦៧៤ខ្នងផ្ទះ និងមានគ្រួសារបក្សចំនួន១៣,៧៩៤គ្រួសារបក្ស៕