(ភ្នំពេញ)៖ បុរីភ្នំពេញថ្មី ចាប់ផ្តើមបើកលក់គម្រោងថ្មីរបស់ខ្លួន២ទីតាំង ក្នុងពេលតែមួយចាប់ពីថ្ងៃជួនដំណឹងនេះហើយ និងបញ្ចុះតម្លៃពិសេសពី ២ ដល់៣% ក្នុងដើមឆ្នាំ២០១៨នេះ ហើយគម្រោងថ្មីទី១ មានទីតាំងតាមបណ្តោយផ្លូវវេងស្រេង បត់ចូលផ្លូវអង់តាមិញ ចម្ងាយ២០០ម៉ែត្រ។
គម្រោងថ្មីទី២ មានទីតាំងតាមបណ្តោយផ្លូវ ៥៩៨ ឬផ្លូវជាសុផារ៉ា ដែលមានចំងាយប្រមាណត្រឹមតែ១គីឡូម៉ែត្រ ពីរង្វង់មូល «ខេមកូស៊ីធី»
ឬ១,៥គីឡូម៉ែត្រ ពីផ្សារទំនើប អីអនម៉លទី២។ ក្រុមហ៊ុនបានខិតខំរៀបចំឡើងដោយជ្រើសរើសយកទីតាំងសម្រាប់គម្រោងទាំងពីរនេះ ដើម្បីអភិវឌ្ឍន៍ដោយសារតែទីតាំងទាំងពីរនេះ មានភូមិសាស្ត្រល្អ តាមបណ្តោយធំទូលាយជាពិសេសគំម្រោងទាំងពីរនេះ ស្ថិតនៅក្នុងតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងពេលខាងមុខ។
ក្រុមហ៊ុនបានរៀបចំតាមមាត្រដ្ឋានលំនៅដ្ឋានរស់នៅដ៏ល្អរួចជាស្រាច់ដោយមានការចាក់ផ្លូវបេតុងធំទួលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយសួនច្បារមានដើមឈើធំៗ ស្រស់បំព្រង និងហេដ្ឋារចនាសម្ព័ន្ធមានសភាពធំទូលាយ។
បុរីភ្នំពេញថ្មី មានលក់ផ្ទះល្វែង, វីឡាកូនកាត់, វីឡាភ្លោះ, វីឡាឃ្វីន និងវីឡាឃ្វីនB។ រួសរាន់ឡើង! ទំនាក់ទំនងទូរស័ព្ទលេខ៖ 012719559, 012 933666, 011933666, 012270123, 097 8157777, 010240123, 061612345៕