(ក្រចេះ)៖ នាយប់រំលងអាធ្រាត្រ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចកំពង់ចម្លង ជ្រោយបន្ទាយត្រើយខាងលិច ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានទូកដចម្លង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្រឡាប់ធ្លាក់ចូលទឹកទន្លេ ដោយសារតែម្ចាស់ទូកដ ហ៊ានទទួលចម្លងឡានដឹកឈើ ចំនួន២គ្រឿង លើសទម្ងន់កំណត់។
ហេតុការណ៍ខាងលើនេះ កើតឡើងដោយសារតែម្ចាស់ទូកដ ហ៊ានទទួលចម្លងឡានដឹកឈើយីឌុប ចំនួន២គ្រឿង របស់ក្រុមហ៊ុន ស៊ីនបាយអូថេក (ក្រុមហ៊ុនកូរ៉េ) លើសទម្ងន់កំណត់ ព្រោះតែទទួលបាន លុយពីឡានដឹកឈើទាំង២នេះ យ៉ាងច្រើន ពិសេសគឺលួចចម្លង នៅពេលយប់ខុសវេលាទៀតផង។
បើយោងតាមប្រភពពីប្រជាពលរដ្ឋ បានបញ្ជាក់ឲ្យដឹងថា ការដឹកឈើតាមឡានយីឌុបខាងលើ គឺគេធ្វើការដឹកចេញពីព្រៃឡង់ និងព្រៃសហគមន៍ក្បែរៗ តំបន់ព្រៃឡង់ រហូតធ្លាយដល់កំពង់ ចម្លងកែងកំពង់ដ បំរុងឆ្លងទៅត្រើយខាងកើត ស្ថិតនៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី។
ប្រភពបានបន្តទៀតថា ដរចម្លងមួយនេះ ជាកម្មសិទ្ធរបស់លោក ភិន បូផាន់ និងប្រពន្ធឈ្មោះ អ៊ុន ហ៊ីម មានទីលំនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ដោយមានកូនប្រុសឈ្មោះ រ៉ាវី ជាអ្នកមើលការខុសត្រូវជំនួស។
ប្រភពដដែល បានបន្ថែមថា ដរចម្លងមួយនេះ ជាកម្មសិទ្ធរបស់លោក ភិន បូផាន់ និងប្រពន្ធឈ្មោះ អ៊ុន ហ៊ីម មានទីលំនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ដោយមានកូនប្រុសឈ្មោះ រ៉ាវី ជាអ្នកមើលការខុសត្រូវជំនួស។
ដរចម្លងខាងលើនេះ គឺសម្រាប់តែជាមធ្យោបាយឆ្លងពលរដ្ឋ និងដាក់ទំនិញកសិផលបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែកន្លងមកតែងតែឆ្លៀតឱកាសចម្លងឡានដឹកឈើទាំងតូចទាំងធំ មិនថាពេលយប់ ឬពេលថ្ងៃ ដូចករណីពេលនេះ គឺបណ្តាលឲ្យក្លាយជាទុក្ខធ្ងន់ទៅវិញ។
បើតាមអះអាង របស់អ្នកបើកដរចម្លង និងតៃកុងឡានយីឌុបខាងលើ គឺគេបាននាំគ្នាលោតចេញពីក្នុងដរចម្លង គេចចេញពីសភាពគ្រោះថ្នាក់នោះបាន តែលោកបញ្ជាក់ថា ឈើកែវឆ្នៃ ទាំងនោះ មានច្បាប់ត្រឹមត្រូវដឹកចេញចេញពីក្រុមហ៊ុនស៊ីនបាយអូថេក (ក្រុមហ៊ុនកូរ៉េ) នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ៕