(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៩៤១គ្រឿង រកឃើញល្មើសច្បាប់៦៥០គ្រឿង (ម៉ូតូ៧៤ភាគរយ) អប់រំ២៤៦គ្រឿង និងផាកពិន័យ៤០៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២៥ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ២,៥៣៩គ្រឿង អប់រំ១២១គ្រឿង និងផាកពិន័យចំនួន៩០៣គ្រឿង។ ដោយឡែកក្នុងរាជធានីភ្នំពេញឃាត់យានយន្ដបានចំនួន៥៦៦គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៥,៤៧៣គ្រឿង រកឃើញយានយន្តល្មើស១៤,៣១៣(ម៉ូតូ៧៥ភាគរយ) ក្នុងនោះអប់រំ៥,៣៤៨គ្រឿង និងផាកពិន័យ៨,៩៦៥គ្រឿង(ម៉ូតូ៩៥ភាគរយ)៕