(ភ្នំពេញ)៖ របាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៤ខែដើមឆ្នាំ២០១៨ កម្ពុជាបាននាំចេញផលនេសាទស្រស់ និងផលនេសាទកែច្នៃ ដែលសរុបបានជិត៥ពាន់តោន។
តាមរបាយការណ៍របស់ ក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងទៀតថា រយៈពេល៤ខែដើមឆ្នាំ២០១៨ ចាប់ពីខែមករា ដល់ខែមេសា កម្ពុជាបាននាំចេញផលនេសាទស្រស់បានចំនួន ៣,២៥០តោន និងផលនេសាទកែច្នៃបានចំនួន ១,៦៥០តោន។
ដោយឡែកសម្រាប់ខែមេសា ឆ្នាំ២០១៨ ចំណូលពីវិស័យជលផលបានចំនួន ១១,៧១៨,៥៩៥រៀល។
របាយការណ៍ដដែលបានបន្តទៀតថា សម្រាប់មេសាខែ ឆ្នាំ២០១៨ សំណុំរឿងបទល្មើសជលផលមានចំនួន២២៤ករណី ក្នុងនោះបទល្មើសទឹកសាបមានចំនួន២០៩ករណី និងសមុទ្រមានចំនួន១៥ករណី។ ក្នុងនោះចុះរុះរើ និងបំផ្លាញចោលវត្ថុតាងបទល្មើសជលផលរួមមាន៖ របាំងស្បៃមុង និងសាច់អួនប្រវែង ២៧,០៣៩ម៉ែត្រ លូស្បៃមុង និងសាច់អួនចំនួន ៤២៨មាត់ បង្គោល-ចម្រឹងចំនួន ១៤,៣៨៧ដើម លបកែច្នៃចំនួន ៣០៩គ្រឿង សម្រាស់ទំហំ ១១,៥៦៥ម៉ែត្រក្រឡា ឧបករណ៍ឆក់ត្រីចំនួន ៤៣គ្រឿង និងលែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិចំនួន ១,៦៤២គីឡូ ៕
សូមអានរបាយការណ៍ របស់ក្រសួងកសិកម្មទាំងស្រុង៖