(កំពង់ចាម)៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ដែលមានលោកឧត្តមសេនីយ៍ទោ ឯម កុលស ជាប្រធាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានណែនាំឲ្យប្រធានសមាគមស្រុកកងមាស និងក្រុមការងារបានចុះសួរសុខទុក្ខសមាជិកអតីតយុទ្ធជន០១គ្រួសារ។
អតីតយុទ្ធជនដែលក្រុមការងារចុះយកអំណោយប្រគល់ជូននេះ ឈ្មោះ សាំង ឃ្លី ភេទប្រុស មុខសញ្ញាប្រភេទពិការ ដែលមានជីវភាពក្រលំបាក រស់នៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម និងបាននាំយកថវិកា ចំនួន៤០០.០០០រៀល ជូនដល់គ្រួសារអតីតយុទ្ធជន។
ក្នុងនោះថវិការបស់លោកប្រធានសមាគមខេត្ត, កងរាជអាវុធហត្ថស្រុក, យោធាស្រុក, បច្ច័យរបស់ព្រះចៅអធិការវត្តស្ដៅលើ និងសម្ភារប្រើប្រាស់ គ្រឿងបរិភោគមួយចំនួនទៀត ដែលបានពីសប្បុរសជនមានដូចជា ទឹកស៊ីអ៊ីវ ទឹកត្រី មី០២កេះ ខ្នើយ មុង ភួយកំសៀវ ឆ្នាំង ខ្ទះ កន្ទេល ចាន ចង្រ្កានហ្គាស០២ ធុងទឹកកក០២ ចានស្រាក០២ កាំបិត កន្ថោ២បំពង់ទឹកក្ដៅ ០២ចាន ដែក ជ្រុញ វែកស្លាបព្រា ទឹកសុទ្ធ សាប៊ូ ត្រីខ និងអង្ករចំនួន១០០គីឡូក្រាម៕