(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នឹងរៀបចំវេទិកាសាធារណៈមួយស្តីពី «ដំណើរការប្រជាធិបតេយ្យ ការបោះឆ្នោត និងការចូលរួមរបស់គ.ប.ម ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨»។
វេទិកានេះ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការកណ្តាល គ.ប.ម រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គបម ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ។
សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងដែរថា គោលបំណងនៃវេទិកានេះ មានពីរដូចខាងក្រោម៖
*១៖ ដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោត ដែលជាផ្នែកដ៏សំខាន់នៃដំណើរការប្រជាធិបតេយ្យ
*២៖ ការចូលរួមរបស់ គបម ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨៕