(មណ្ឌលគិរី)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបការដ្ឋានរ៉ែខុសច្បាប់ចំនួន០៤កន្លែង ស្ថិតភូមិពូទង់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។
ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី, មន្ត្រីក្រសួងបរិស្ថាន, មន្ត្រីក្រសួងរ៉ែ និងថាមពល, កម្លាំងនរគបាលខេត្ត, កម្លាំងយោធាខេត្ត និងសមត្ថកិច្ចមូលដ្ឋាន។
មន្រ្តីអាវុធហត្ថបានប្រាប់អង្គភាព Fresh News ថា គោលដៅទាំង០៤នោះរួមមាន៖
គោលដៅទី១៖ មានកម្មករចំនួន ចំនួន៣នាក់ (ប្រុស២ ស្រីម្នាក់) ប៉ុន្តែពុំស្គាល់សាវតារបស់ម្ចាស់ការដ្ឋាន
គោលដៅទី២៖ ម្ចាស់ឈ្មោះ សល់ ធី (ទីលំនៅទីរួមខេត្តមណ្ឌលគីរី) មានរោងសិប្បកម្មកិន និងរ៉ែងរ៉ែមាសមួយ និងសម្ភារមួយចំនួន គ្មានម្ចាស់នៅនឹងកន្លែង
គោលដៅទី៣៖ ម្ចាស់ឈ្មោះ តា សម្បត្តិ (មិនស្គាល់ទីលំនៅ) ឃើញមានរោងសិប្បកម្មកិន និងរ៉ែងរ៉ែមាសមួយ និងសម្ភារមួយចំនួន គ្មានម្ចាស់នៅនឹងកន្លែង
គោលដៅទី៤៖ មានរោងសិប្បកម្មកិន និងរ៉ែងរ៉ែមាសមួយ និងសម្ភារមួយចំនួន គ្មានម្ចាស់នៅកន្លែង។
បច្ចុប្បន្នសម្ភារដែលបានសន្សល់ទាំង០៤កន្លែង ត្រូវបានក្រុមការងារ វិចខ្ចប់ដើម្បីធ្វើការពិសោធន៍ ចំពោះគ្រឿងម៉ាស៊ីននៅការដ្ឋាន ដែលបម្រើឲ្យអាជីវកម្មល្មើសរ៉ែនេះ ប្រគល់ជូនមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីចាត់ការបន្ត៕