(ភ្នំពេញ)៖ គណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ឲ្យបេក្ខជនដែលបានប្រឡងជាប់ ក្នុងការធ្វើតេស្ដសមត្ថភាពភាសាកូរ៉េពិសេស ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ លើកទី១ ឆ្នាំ២០១៨ ទៅពិនិត្យសុខភាព និងដាក់ពាក្យសុំស្វែងរកការងារធ្វើនៅសាធារណរដ្ឋកូរ៉េ។
បើតាមសេចក្ដីជូនដំណឹង របស់ គ.ប.ប.ព.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ការចុះឈ្មោះពិនិត្យសុខភាពនៅ គ.ប.ប.ព.ប ចាប់ផ្ដើមពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ (ពិនិត្យសុខភាពនៅនាយកដ្ឋានពេទ្យការងារ)។ សម្រាប់ការដាក់ពាក្យស្វែងការងារធ្វើវិញ មានរយៈពេលយ៉ាងយូរមួយខែក្រោយទទួលបានលទ្ធផលពិនិត្យសុខភាព។
ទន្ទឹមនឹងការប្រកាសឲ្យបេក្ខជនទៅដាក់ពាក្យពិនិត្យសុខភាព និងស្វែងរកការងារធ្វើហើយហើយនោះ នៅក្នុងសេចក្តីប្រកាសនេះ ក៏បានបង្ហាញលទ្ធផលនៃការប្រឡងតេស្ដសមត្ថភាពភាសាកូរ៉េពិសេស ក្រោមប្រព័ន្ធអនុញ្ញាមុខរបរលើកទី១ ឆ្នាំ២០១៨ (1st Special EPS-TOPIK) របស់បេក្ខជនចំនួន ៣១៨នាក់ផងដែរ។
សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្តីជូនដំណឹង របស់ គ.ប.ប.ព.ប ខាងក្រោមនេះ៖