(បន្ទាយមានជ័យ)៖ តារាចម្រៀងប្រចាំកម្ពុជាជាច្រើនរូប រួមទាំងលោក ខេមរៈ សិរីមន្ត រួមគ្នាជាមួយនឹងតារាចម្រៀងប្រចាំថៃ គឺលោក Tik Shiro នឹងធ្វើឲ្យកក្រើកទឹកដី ខេត្តបន្ទាយមានជ័យ ជាមួយកម្មវិធីប្រគំតន្ត្រីទេសចរណ៍ «ហ្សូរ៉ាស់» នៅថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨ ចុងសប្ដាហ៍នេះ។

អ្វីដែលកាន់តែពិសេស សម្រាប់អ្នកគាំទ្រ ហ្សូរ៉ាស់ នឹងរៀបចំកម្មវិធីជួបជុំ អ្នកគាំទ្រពិសេស ដើម្បីជួបសំណេះសំណាល ដោយផ្ទាល់ជាមួយលោក ខេមរៈ សិរីមន្ត និងលោក Tik Shiro នៅសណ្ឋាគារ ពីរ៉ាមីត បន្ទាយមានជ័យ នារសៀលម៉ោង០២៖០០ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨។

ការអញ្ជើញលោក Tik Shiro មកច្រៀងនៅកម្ពុជានេះដែរ ក៏ព្រោះតែតារាចម្រៀង និងតារាសម្តែងរូបនេះ ត្រូវបានបងប្អូនខ្មែរជាច្រើនស្គាល់ ហើយលោកក៏មានអារម្មណ៍ថានឹក និងចង់ជួបអ្នកគាំទ្រទាំងអស់ផងដែរ។

សម្រាប់បងប្អូនអ្នកគាំទ្រ ចង់ចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រ សូមអញ្ជើញមកយក VIP PASS ដោយឥតគិតថ្លៃនៅដេប៉ូ នី ហួន ក្រោយផ្សារចំការគរ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឬផ្ញើសារមកទំព័រហ្វេសប៊ុក ហ្សូរ៉ាស់ https://www.facebook.com/ZorusKH/

សូមបញ្ជាក់ម្តងទៀតថា កម្មវីធីថ្ងៃអាទិត្រ ទី២៧ ខែឧសភា ឆ្នាំ២០១៨ ហ្សូរ៉ាស់ មានកម្មវិធីរួមមាន ១៖ កម្មវិធីជួបជុំអ្នកគាំទ្រ វេលាម៉ោង២រសៀល តទៅ, ២៖ កម្មវិធីប្រគំតន្ត្រីចាប់ពីម៉ោង៦ល្ងាច តទៅ។ កុំភ្លេចចូលរួមឲ្យបានច្រើនកុះករ។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ យើងមិនភ្លេច ភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ ដែលជាផលិតផលល្អប្លែកលើសគេ ដែលជាផលិតផលពីប្រទេសថៃពិតៗ ដោយផលិត និងទទួលស្គាល់ពី ក្រសួងចំណីអាហារពិភពលោក។

ហ្សូរ៉ាស់ ចម្រាញ់ចេញពី មើមខ្ជាយខ្មៅ ទឹកឃ្មុំ និងវីតាមីនជាច្រើនមុខ អាចបន្ថែមថាមពលយ៉ាងឆាប់រហ័ស បង្កើនសមត្ថភាពខូរក្បាល បំបាត់ងងុយគេង នឹងបន្សាបជាតិស្រវឹង៕