(ភ្នំពេញ)៖ ដោយមើលឃើញពីសក្តានុពល លើវិស័យព័ត៌មានវិទ្យា នៅក្នុងប្រទេសកម្ពុជា គឺជាប្រទេសដែលកំពុងរីកចំរើនលើផ្នែក ទូរគមនាគម៍ ទេសចរណ៍ អាកាសចរណ៍ សណ្ឋាគារ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយនេះជាកត្តាមួយ ដែលទាមទារអោយមានតម្រូវការផ្គត់ផ្គង់ លើបច្ចេកវិជ្ជាដ៏ធំផងដែរ។ ហេតុដូច្នោះហើយទើបក្រុមហ៊ុន IBM បានរួមសហការជាមួយក្រុមហ៊ុន Campura Triangulum Corporation បង្កើតសិក្ខាសាលាមួយដែលស្តីអំពី «Stabilize Your Grown Business Using IBM Power and Storage» ក្នុងគោលបំណងធ្វើឡើង ដើម្បីបង្ហាញអំពីបច្ចេកវិទ្យាថ្មីៗ របស់ផលិតផល IBM ដែលមានការជឿនលឿន សម្របសម្រួលទៅតាមការវិវត្តន៍ នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ហើយសិក្ខាសាលានេះ បានធ្វើនៅសណ្ឋាគារ សុខាប៊ិឆ ក្រុងព្រះសីហនុ Sokha Beach Hotel (Sihanouk Ville) នាព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ។
លោកស្រី ស៊ឹម ស្រីទូច ដែលជាប្រធានផ្នែកលក់របស់ក្រុមហ៊ុន Campura បានលើកឡើងថា «ក្រុមហ៊ុន Campura ពិតជាមានមោទនភាពជាខ្លាំង ដែលបានក្លាយជាដៃគូតែមួយគត់ ដែលទទួលសិទ្ធជា IBM Gold Partner ក្នុងការលក់ផលិតផល IBM នៅ ប្រទេសកម្ពុជា»។
លោកស្រីបញ្ជាក់ថា ការធ្វើសិក្ខាសាលានេះ គឺផ្តោតលើដំណោះស្រាយផ្នែក IBM Power and Storage ដែលជាផ្នែកមួយដ៏សំខាន់ និងគួរយកចិត្តទុកដាក់ពីសំណាក់ វិនិយោគិនទាំងឡាយ។
លោកស្រីក៏បាន បន្តដែរថា IBM ជាផលិតផលលេខមួយ ក្នុងពិភពលោកដែលត្រូវបានទទួលស្គាល់ថា ជាផលិតផល ដែល អាចគ្រប់គ្រងទិន្នន័យ បានល្អជាងគេ។ ក្នុងនោះដែរ ភាពជាដៃគូររវាង Campura និង IBM បានជួយសំរួលដល់អតិថិជននូវតម្រូវការជាច្រើន ហើយលើសពីនេះទៀត Campura ក៏មានអ្នកបច្ចេកទេស ដែលមានជំនាញពិតប្រាកដ ដែលមានការទទួលស្គាល់ពី IBM ដើម្បីផ្តល់ឲ្យអតិថិជននូវសេវាកម្មល្អ មានគុណភាព និងភាពជាដៃគូរយូរអង្វែងជាមួយអតិថិជនផ្ទាល់ផងដែរ។
លោក Nguyen SyDuy ដែលជា Power Client Technical Specialist តំណាងក្រុមហ៊ុន IBM បានថ្លែងទៅកាន់សំណាក់អតិថិជនថា ក្រុមហ៊ុន IBM ជាក្រុមហ៊ុនផ្នែក Technology ដ៏ល្បីល្បាញលើសកលលោក ទៅលើការផ្គត់ផ្គង់ផលិតផលជូនអតិថិជនដូចជា Hardware, Software, Middleware និងជាពិសេសការផ្តល់នូវសេវាប្រឹក្សាយោបល់រាល់បញ្ហារបស់អតិថិជនកើតមានឡើង។
លោកក៏បានធ្វើបទបង្ហាញអំពី IBM Power System ទៅលើការណែនាំចំពោះការស្វែងយល់ពីរបៀបប្រើប្រាស់ដែលជាដំណោះស្រាយដ៏ល្អបំផុត ព្រមទាំងទទួលបានអត្ថប្រយោជន៍ពិតប្រាកដ ហើយភាពជោគជ័យក្នុងស្ថាប័នរបស់អតិថិជន នឹងត្រូវបានជំរុញដោយការផ្តល់ជូននូវការផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន IBM នឹងជួយបង្កើនអាជីវកម្មអោយកាន់តែរីកចំរើន។
លោក Nguyen Van Hai ដែលជា Storage Client Technical Specialist របស់ក្រុមហ៊ុន IBM លោកក៏បានធ្វើបទបង្ហាញទៅដល់អតិថិជនគ្រប់វិស័យអោយបានស្គាល់ថា IBM Storage គឺជាផលិតផលដែលមានការពេញនិយម និងឈានមុខគេផងដែរ ព្រមទាំងបានផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតជូនដល់អតិថិជនដូចជាការ ការពារនិងថែរក្សា Data របស់អតិថិជន។ លើសពីនេះ IBM ត្រូវបានគេទទួលស្គាល់ថាជាផលិតផល ដែលមានប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ ហើយលោកក៏បានថ្លែងអំណរគុណ ទៅដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ ក្នុងការប្រើប្រាស់ផលិតផល IBM ដែលមានក្រុមហ៊ុន Campura Triangulum Corporation ជាដៃគូក្នុងការផ្គត់ផ្គង់ និងផ្តល់សេវាកម្មដើម្បីបំពេញតម្រូវការ របស់អតិថិជនក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕