(ភ្នំពេញ)៖ ក្រុមហ៊ុន MSI Cambodia បានសហការជាមួយហាង Dragon Computer ដែលជា (MSI Concept Store) ប្រចាំនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំប្រារព្ធពិធីបង្ហាញជាផ្លូវការនូវផលិតផល Gaming Laptop ម៉ូដែលថ្មីសម្រាប់អតិថិជនទាំងអស់ ដែលជាអ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ នៅក្នុងប្រទេសកម្ពុជា។

ជាមួយនឹងការមកដល់នេះ ក្រុមហ៊ុន MSI បានរៀបចំនូវកាដូអនុស្សាវរីយ៍ជាច្រើន សម្រាប់អតិថិជនទាំងអស់ដែលតែងតែគាំទ្រហ្គេមម៉ាស៊ីនថ្មីៗទាំងនេះ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺលោកអ្នក ក៏ដូចជាភ្ញៀវទាំងអស់ ដែលចូលរួមនៅថ្ងៃនោះ និងថ្ងៃបន្ទាប់ ក៏អាចសាកល្បងជាមួយនិងផលិតផលថ្មីៗ ចំនួយ៣ម៉ូដែល ដែលទើបតែងនឹងបង្ហាញចេញនៅពេលនោះផងដែរ។

ផលិតផលថ្មីទាំងនោះ រួមមានដូចជា MSI GT75 Titan ដែលជា Gaming Laptop ដែលមានបំពាក់នូវ CPU Core i9 និង MSI GS65 Stealth Thin ដែលជាម៉ូដែលថ្មីរបស់ MSI និងជា Laptop ដែលមានរាងស្អាត កម្រាស់ស្តើង និងសភាពហាប់ រួមជាមួយនឹង Thin Bezel អេក្រង់បំពាក់ដោយ 144Hz IPS ហើយនិងមូដែលចុងក្រោយបង្អស់គឺ GE Raider RGB ជាប្រភេទ Laptop ដែលមានបំពាក់ភ្លឿង RGB នៅផ្នែកឆ្នូតខាងក្រោយគួឲ្យទាក់ទាញ។

នៅកំឡុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន MSI បានរៀបចំនូវប្រូម៉ូសិនជាពិសេស សម្រាប់អតិថិជនដែលបានទិញ MSI Gaming Laptop ដែលបំពាក់ CPU ជំនាន់ទី៨ ផងដែរ។ ក្រុមហ៊ុន MSI រីករាយស្វាគមន៍ជានិច្ច ចំពោះដៃគូទាំងអស់ នៅក្នុងការផ្តល់ពត៌មានលំអិតពីហាង MSI Authorized Stores។

សូមជម្រាបថា កាលពីខែមេសា សហគមន៍បច្ចេកវិទ្យាជុំវិញពិភពលោករីករាយជាមួយ និងការប្រកាសរបស់ក្រុមហ៊ុន INTEL នូវ CPU ជំនាន់ទី៨ ចុងក្រោយបង្អស់របស់ខ្លួន សម្រាប់កុំព្យូទ័រយួដៃ។ ដែលនេះ គឺជាលើកដំបូងដែល CPU មាន 6Cores ដំបូងគេបង្អស់ មិនធ្លាប់មានត្រូវបានបំពាក់នៅលើ Laptops ដែលត្រូវបានកាត់បន្ថយ គម្លាតនៃល្បឿនដំណើររវាង Laptops និង Desktop ឲ្យកាន់តែកៀកគ្នា។

គួរបញ្ជាក់ថា MSI គឺជាក្រុមហ៊ុនផលិត Hardware ដ៏ល្បីពីកោះតៃវ៉ាន់ និងជាក្រុមហ៊ុនមួយដែលនាំមុខគេលើទីផ្សារ Gaming Laptop ហើយឆ្លៀតឱកាសនេះដែរ MSI បានបង្ហាញម៉ូដែលថ្មីជាមួយ និងល្បឿនដំណើរការមិនធ្លាប់មានពីមុន ដើម្បីបំពេញតម្រូវការរបស់អ្នកលេងហ្គេម ឬអ្នកប្រើប្រាស់ផងដែរ៕