(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា រៀបចំសន្និសីទមួយ នៅទីស្នាក់ការរបស់គណបក្សយុវជនកម្ពុជា ដែលមានទីតាំងស្ថិតនៅលើ ផ្លូវវេងស្រេង រាជធានីភ្នំពេញ ដើម្បីបង្ហាញជុំវិញប្រធានបទដាក់ញត្តិ និងការបោះឆ្នោត។
លោក ពេជ្រ ស្រស់ បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រធានបទដែលបញ្ជាក់ក្នុងសន្និសីទនេះ រួមមានដូចជា៖
១៖ ការដាក់ញ្ញត្តិជូនដល់រដ្ឋសភាជាតិ ខុទ្ទការល័យ នាយករដ្ឋមន្រ្តី CDCកម្ពុជា និងក្រសួងកសិកម្ម
២៖ ការចូលរួមប្រកួតប្រជែង ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តរបស់គណបក្សយុវជនកម្ពុជា
៣៖ អំពីគោលនយោបាយ គណបក្សយុវជនកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពី តំណាងគណបក្សយុវជនកម្ពុជាទូទាំង១៧រាជធានី/ខេត្ត នៅក្នុងប្រទេសកម្ពុជាផងដែរ៕