(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ និងលោកស្រី កូនៗ ព្រមទាំងក្រុមគ្រួសារ បានមានទុក្ខយ៉ាងកៀមក្រំដោយអ្នកម្តាយក្មេក ម្តាយបង្កើត បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ។

កម្មវិធីបុណ្យកំពុងប្រារព្ធធ្វើឡើងនៅគេហដ្ឋាន លោក យឹម សារ៉ាន់ ស្ថិតក្នុងបុរីអង្គរ «កាំកូស៊ីធី» ខណ្ឌឫស្សីកែវ។ សពនឹងត្រូវដង្ហែយកទៅបញ្ចុះនៅស្រុកចំការលើ ខេត្តកំពង់ចាម។

ដំណឹងមរណភាពនេះ ចាត់ទុកជាការអញ្ជើញបងប្អូន ញាតិមិត្តជិតឆ្ងាយ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពនេះ៕