(ភ្នំពេញ)៖ តារាសម្តែងញញឹមស្រស់ សាច់ឈាមទ្រលុកទ្រលន់ គឺ ឆ័យលី ដាឡែន បន្ទាប់ពីត្រូវបានទស្សនិកជន ជ្រាបនូវរឿងរ៉ាវអាថ៌កំបាំងពិត ពីរឿងឯកជនរបស់នាង ពោលគឺរឿងរ៉ាវដែល មានកូនហើយព្យាយាមលាក់បាំងទស្សនិកជននោះ ប៉ុន្តែបន្ទាប់ពីបានបញ្ចេញមុខស្វាមី ដែលមានវ័យក្មេងជាងខ្លួន និងកូនប្រុសបង្កើតគួរឲ្យស្រឡាញ់ ហើយនោះ នាងមិនបានទទួលរងនូវការរិះគន់ ច្រើនប៉ុន្មានទេ ពីសំណាក់ទស្សនិកជន ប៉ុន្តែអ្វីដែលមហាជនចង់ដឹងនោះ ថាតើមូលហេតុអ្វីបាន ជំរុញចិត្តតារាសម្តែង ឆ័យលី ដាឡែន ឲ្យឆាប់យកស្វាមី ដែលមានវ័យក្មេងជាងខ្លួនលឿនម្ល៉េះ ព្រោះវ័យរបស់នាង និងស្វាមី គឺហាក់ខុសគ្នាតែម្តង។

ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ តារាស្រីកូនមួយ សម្រស់បាន ឆ័យលី ដាឡែន នឹងចូលខ្លួនមកបកស្រាយ ក្នុងបទសម្ភាសន៍ របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ ក្នុងផេក Fresh News TV និង Khmer Talking នៅល្ងាចថ្ងៃសៅរ៍ ទី២៦ ខែឧសភា ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ គេសង្កេតឃើញថា អ្នកនាង ឆ័យលី ដាឡែន បច្ចុប្បន្នហាក់មានប្រជាប្រិយភាពគួរសម ដោយត្រូវបានផលិតករជាច្រើនត្រូវការ ទៅថតរឿងភាពយន្តនានា និងកម្មវិធីសិល្បៈជាច្រើនផងដែរ ដោយជានិច្ចកាល នាងតែងតែបង្ហាញវត្តមានជានិច្ច ទាំងច្រៀង និងសម្តែង។ ដោយឡែក រាល់ខ្សែភាពយន្ត ដែលនាងសម្តែង ក៏ទទួលបានការគាំទ្រពីទស្សនិកជន មិនស្ទើរនោះដែរ។

យ៉ាងណាមិញ ដើម្បីឲ្យទស្សនិកជនកាន់តែជ្រាបនូវ អាថ៌កំបាំងរបស់ខ្លួន តារាចម្រៀងសិចស៊ី ដែលនិយមបញ្ចេញល្វែងលើ អ្នកនាង ឆ័យលី ដាឡែន នឹងចូលខ្លួនមកបកស្រាយ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅល្ងាចថ្ងៃសៅរ៍ទី ២៦ ខែឧសភា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ ២០១៨ វេលាម៉ោងដដែល៕