(ភ្នំពេញ)៖ ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មី គឺ LG BRANDSHOP សាខាខេត្តសៀមរាប ដោយកម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៨នេះ នៅអគារលេខ៥០៣ ផ្លូវស៊ីវត្ថា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបក្រោមអធិបតិភាព លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀតប្រមាណជាង២០០នាក់ ។
ហាងទំនើប LG BRANDSHOP បានមានវត្តមាននៅក្នុងខេត្តសៀមរាបអស់រយៈពេលជាង៥ឆ្នាំមកហើយ តាំងពីឆ្នាំ ២០១៣មកម្ល៉េះ តែដោយសារការមើលឃើញពីភាពរីកចម្រើន នៅក្នុងតំបន់ ការមានតំរូវការ កាន់តែច្រើនរបស់អតិថិជនទាំងអស់ ទើបក្រុមហ៊ុន LG និងក្រុមហ៊ុន G Gear បានសម្រេចចិត្តក្នុងការផ្លាស់ប្តូរទីតាំងថ្មី ដែលមានទីតាំងធំទូលាយជាងមុន ស្ថិតនៅតាមបណ្តោយផ្លូវស៊ីវត្ថា ដែលទីតាំងថ្មីនេះនិង បំរើសេវាកម្មជូនដល់អតិថិជនទាំងអស់ ឲ្យកាន់តែមានភាពងាយស្រួល ផាសុខភាព និងជម្រើសផលិតផលរឹតតែសំបូរបែបថែមទៀតផង ។
LG BRANDSHOP សាខាខេត្តសៀមរាបថ្មីនេះ គឺមានការដាក់តាំងបង្ហាញ និងលក់នូវរាល់ផលិតផលរបស់ LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសម្លេង ទូរសព្ទដៃ និង គ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះមានជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ នឹងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។ បន្ថែមជាងនេះទៅទៀត សាខាថ្មីនេះក៏មានបំរើផ្នែកសេវាកម្មជួសជុលថែទាំ និងផ្តល់ប្រឹក្សាអំពីការប្រើប្រាស់ផលិតផលរបស់ LG ផងដែរ។
ក្នុងឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear បានថ្លែងថា «LG BRANDSHOP បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ផ្ដល់នូវបទពិសោធន៏ថ្មីៗ នៃការលក់ផលិតផល LG បង្ដើតនូវបណ្ដាញសេវាកម្មអតិថិជនដ៏ល្អ និងជាកន្លែងសម្រាប់ស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ចុងក្រោយបំផុតដូចបណ្ដាប្រទេសនានា នៅលើពិភពលោក។ LG BRANDSHOP នឹងនៅតែបន្ដតួនាទី និងបេសកម្មរបស់ខ្លួនដើម្បីកសាងទំនុកចិត្ត និងផ្ដល់នូវផលិតផលដែលមានការធានាត្រឹមត្រូវ ជូនអតិថិជនដោយផ្ដោតសំខាន់លើគោលការណ៍៣ចំនុច៖ ទំនិញមានគុណភាព, សេវាកម្ម ល្អ, តំលៃសមរម្យ» ។
លោក SUNG SOK KIM អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការចាប់ដៃគូរជាមួយក្រុមហ៊ុន G Gear ដែលជាដៃគូរយុទ្ធសាស្ត្រអាជីវកម្ម និងជាអ្នកចែកចាយផ្តាច់មុខសម្រាប់ការលក់ដុំផ្តាច់មុខ គ្រឿងអេឡិចត្រូនិចម៉ាក់LG និងពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរីកចម្រើននៃម៉ាក LG នៅក្នុងប្រទេសកម្ពុជា។ហើយថ្ងៃនេះ យើងទទួលបានសមិទ្ធផលថ្មីមួយទៀតដែលជាការចូលរួមសហការណ៍រវាងក្រុមហ៊ុន LG និង G Gear គឺការបើកសម្ពោធជាផ្លូវការហាង LG BRANDSHOP ទីតាំងថ្មីខេត្តសៀមរាបនេះ។ យើងជឿជាក់យ៉ាងមុតមាំ ថាការបើកហាង LG BRANDSHOP ថ្មីរបស់យើងនាពេលនេះ នឹងជួយអតិថិជនរបស់យើង ឲ្យកាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកផលិតផលគ្រឿងអេឡិចត្រូនិច ក៏ដូចជាសេវាកម្មដែលនៅជាប់ផ្ទះរបស់ពួកគាត់។ ហើយយើងជឿជាក់ថា ការវិនិយោគរបស់យើងថ្ងៃនេះ គឺជាផ្នែកមួយនៃការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ក៏ដូចជាជួយដល់ផ្នែកសេដ្ឋកិច្ច របស់ខេត្តសៀមរាបផងដែរ» ។
ដើម្បីអបអរក្នុងឱកាសបើកសម្ពោធនេះ ក្រុមហ៊ុនក៏បានរៀបចំអោយមាន នៅកម្មវិធីលក់បញ្ចុះតម្លៃពិសេសរហូតដល់២៥% សម្រាប់រាល់ការជាវផលិតផល LG ពីសាខា LG BRANDSHOP សៀមរាបថ្មីនេះ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ខែឧសភា នេះ។ រាល់ផលិតផលរបស់ LG BRANDSHOP គឺជាផលិតផលសុទ្ធ ដែលមានការធានាក្នុងការជួសជុល និង ត្រួតពិនិត្យត្រឹមត្រូវ។
អាស្រ័យដ្ឋាន LG BRANDSHOP សាខាខេត្តសៀមរាបថ្មី ស្ថិតនៅអគារ 503 ផ្លូវស៊ីវត្ថា, ភូមិតាភុល, សង្កាត់ស្វាយដង្គំ, ក្រុងសៀមរាប, ខេត្តសៀមរាប ឬទូរស័ព្ទទំនាក់ទំនង៖ 016 999 624 / 063 966 199 និងវេបសាយ៖ https://goo.gl/u2i58s ៕