(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៧៩៣គ្រឿង រកឃើញល្មើសច្បាប់៥៥៦គ្រឿង (ម៉ូតូ៨១ភាគរយ) អប់រំ១៥៧គ្រឿង និងផាកពិន័យ៣៩៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៤ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ៩៤៨គ្រឿង អប់រំ៣៩គ្រឿង និងផាកពិន័យចំនួន១១០គ្រឿង។ ដោយឡែកក្នុងរាជធានីភ្នំពេញឃាត់យានយន្ដបានចំនួន៦៤៦គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩១,៥៣២គ្រឿង រកឃើញយានយន្តល្មើស១៣,៦៦៣(ម៉ូតូ៧៥ភាគរយ) ក្នុងនោះអប់រំ៥,១០២គ្រឿង និងផាកពិន័យ៨,៥៦១គ្រឿង(ម៉ូតូ៩៦ភាគរយ)៕