រដ្ឋមន្ត្រីកសិកម្ម ដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុភូមិវិញហើយ បន្ទាប់បញ្ចប់ការចូលរួម មហាសន្និបាតលើកទី៨៦ នៃអង្គារសុខភាពសត្វពិភពលោក រយៈពេល៤ថ្ងៃ នៅទីក្រុងប៉ារីស
24-05-2018 18:13
(ភ្នំពេញ)៖ បន្ទាប់ពីចូលរួមមហាសន្និបាតលើកទី៨៦ នៃអង្គារសុខភាពសត្វពិភពលោក រយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីសរួចមក គណៈប្រតិភូដឹកនាំដោយលោក វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវិលត្រលប់មកមាតុភូមិវិញហើយ។
អង្គសន្និបាតបានទទួលលទ្ធផលប្រកបដោយជ័យ និងបានចុះហត្ថលេខាជាមួយអង្គការ OIE ក្នុងការទទួលជំនួយជាវ៉ាក់សាំង ទ្រីវ៉ាឡង់ ចំនួន ៣០ម៉ឺនកំរិត គិតជាទឹកប្រាក់ប្រមាណ ៤៥ម៉ឺន ដុល្លារសហរដ្ឋអាមេរិក ពីរដ្ឋាភិបាលជប៉ុន។
អង្គសន្និបាតក៏បានអនុម័ត នូវឯកសារបច្ចេកទេសវិទ្យាសាស្ត្រ និងស្តង់ដារ ព្រមទាំងវិធានការមួយចំនួន សម្រាប់ប្រទេសជាសមាជិក យកទៅអនុវត្តដើម្បីការពារនូវការរីករាលដាល នៃជំងឺឆ្លងកាត់ព្រំដែន ដែលមានដើមកំណើតពីសត្វ សាច់សត្វ និងដើម្បីជំរុញការធ្វើពាណិជ្ជកម្ម សត្វ និងសាច់សត្វរវាងប្រទេសជាសមាជិក៕