(ភ្នំពេញ)៖ ប្រទេសអូស្រ្តាលី គឺជាប្រទេសល្បីល្បាញខាងវិស័យទឹកដោះគោ ដោយប្រទេសនេះ មានវាលស្មៅខ្ចីគ្រប់រដូវកាល និងលក្ខខណ្ឌអាកាសធាតុល្អ អំណោយផលដល់ការចិញ្ចឹមគោ។
ប្រទេសនេះក៏ត្រូវបានពិភពលោកទទួលស្គាល់ផងដែរថា ជាប្រទេសដែលមានស្តង់ដារចំណីអារហារខ្ពស់ជាងគេ (TGA) បំផុតមួយ។ រាល់ផលិតផលចំណីរអារហាររបស់ប្រទេសនេះ ឈរលំដាប់លើគេ ផ្នែកគុណភាព សុវត្តិភាព និង អនាម័យ ជាពិសេសផលិតផលម្សៅទឹកដោះគោ។
ជារៀងរាល់ឆ្នាំសមាគមឧស្សាហកម្មទឹកដោះគោអូស្រ្តាលី DIAA (Dairy Industry Association Australia) តែងតែរៀបការប្រកួតប្រជែង ដើម្បីស្វែងរកផលិផលដែលមានគុណភាពខ្ពស់ និងដើម្បីលើកទឹកចិត្តដោះក្រុមអ្នកផលិតឲ្យ បន្តការខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យផលិតផលរបស់ខ្លួន កាន់តែល្អបន្ថែមទៀត។
សំរាប់ឆ្នាំ២០១៨ នេះមានផលិតផល ជាច្រើនបានចូលរួមប្រកួត ហើយទទួលបានលទ្ធផល និងមេដាយផ្សេងៗគ្នាទៅតាមលំដាប់ និងប្រភេទផលិតផល ដោយឡែកពីគ្នា ក្នុងនោះដែរ ផលិផលដែលស្ថិតនៅក្នុង Class 47 ដែលជាប្រភេទផលិតផលម្សៅទឹកដោះគោ គេសង្កេតឃើញម្សៅទឹកដោះគោ សំរាប់អ្នកម្តាយ ឬស្រ្តីមានផ្ទៃពោះម៉ាក Royal Ausnz Pregnant Mother ដែលជា ផលិតផលថ្មីទើបផលិតនៅឆ្នាំ២០១៨ នេះបានទទួលមេដាយមាសដ៏គួរឲ្យកត់សំគាល់។
លោក Tim Zhang នាយកក្រុមហ៊ុន Gotop Group Healthcare ដែលជាក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមគោ និងមានរោងចក្រផលិត ម្សៅទឹកដោះគោផ្ទាល់ បានឲ្យដឹងថាថ្វីត្បិត Royal Ausnz Pregnant Mother ជាផលិតផលថ្មីលើទីផ្សារ តែផលិតផលរបស់ Royal Ausnz ផ្សេងទៀតរបស់យើងតែងតែទទួលបានមេដាយ មាស និង ប្រាក់ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។
លោកបន្តថា «វាមិនមែនជាភាពចៃដន្យនោះទេដែរ ផលិតផលសំរាប់ អ្នកម្តាយរបស់យើង ទទួលបានមេដាយមាសឆ្នាំនេះ ព្រោះនេះជាការប្រកួតលំដាប់ជាតិ របស់ប្រទេសអូស្រ្តាលី ហើយផលិតផលនេះ ត្រូវបានផលិតតាមបទដ្ឋានចំណីអាហារ និង ការត្រួតពិនិត្យខ្ពស់បំផុត។ ទោះជាយ៉ាងណា លទ្ធផលនេះជាមោទភាពមួយ របស់យើង ហើយវាបញ្ចាក់ថាផលិផលរបស់យើងមានគុណភាព សុវត្តិភាពចំណីអាហារខ្ពស់បំផុត និង បានចូលរួមចំណែក ដល់ការទ្រទ្រង់សុខភាពអ្នកម្តាយ និងទារកជាច្រើនលើពិភពលោកផងដែរ»។
ដោយឡែក លោកស្រី ឡៅ ច័ន្ទវលក្ខណ៍ នាយកក្រុមហ៊ុន Royal Platinum Co., Ltd ដែលជាក្រុមហ៊ុនចែកចាយផលិតផល Royal Ausnz ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងផងដែរថា «ម្សៅទឹកដោះគោរូបមន្តសំរាប់អ្នកម្តាយ ដែលទើបទទួលបានមេដាយមាសនេះ នឹង មកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះហើយ។ វាត្រូវបានផលិតឡើងសំរាប់ស្រ្តីត្រៀមខ្លួនធ្វើជាអ្នកម្តាយ ឬស្រីកំពុងមានគ៌ត និងអ្នកម្តាយដែលកំពុងបំបៅកូនដោយទឹកដោះ ព្រោះវាជាអាហាររូបត្ថម្ភដែលសំបូរដោយ វីតាមីន សារធាតុចិញ្ចឹម និងប្រូតេអ៊ីន ជាច្រើនដែលជួយទ្រទ្រង់សុខភាពម្តាយ និង ទារក ដូចជាជួយអ្នកម្តាយទប់ទល់នឹងអាការះចាញ់កូន និង ជួយទប់ទល់នឹងការឡើងទម្ងន់ហួសកំរិត ដែលតែងតែជាក្តីបារម្ភរបស់មាតាគ្រប់រូប»៕