(ភ្នំពេញ)៖ ពាក់ព័ន្ធការចោទប្រកាន់របស់ អតីតប្ដីជាជនជាតិអាឡឺម៉ង់ ដែលមិនបានរៀបការ ចុះសំបុត្រអាពាហ៏ពិពាហ៏ ពេញលក្ខណៈច្បាប់ថាអតីតប្រពន្ធរបស់ខ្លួន បានក្លែងបន្លំឯកសាររបស់ក្រុមហ៊ុន ដែលតាដាប់បែលយូត្រេឌីង ដើម្បីយកដីរបស់ក្រុមហ៊ុនមានទំហំជាង ១០០០ហិកតា ទៅលក់អោយអ្នកដ៏ទៃរួចមក អ្នកស្រីនួន ច័ន្ទមករា ដែលជាអតីតប្រពន្ធរងនូវការចោទប្រកាន់នេះ បានចេញមុខបកស្រាយថា ការចោទប្រកាន់នេះជារឿងមិនពិតនោះទេ តាមពិតរវាងនាងនិងលោកគឺជាប្ដីប្រពន្ធនិងគ្នា ហើយជំលោះនេះវាគ្រាន់តែជារឿងផ្ទៃក្នុងគ្រួសារប៉ុណ្ណោះ។
អ្នកស្រីនួន ច័ន្ទមករា បានបន្ថែមថា តាមពិតជំលោះផ្ទៃក្នុងគ្រួសារនេះ កំពុងស្ថិតនៅក្នុងការដោះស្រាយគ្នាមិនទាន់ចប់ បែរជាលោករ៉ៃន័រ ម៉ារាវ៉ូលនី ដែលជាប្ដីរបស់អ្នកស្រីយកទៅបរិហារតាមទំព័រកាសែតទៅវិញ។ចំណែករឿងផ្សេងៗទៀតពាក់ព័ន្ធនឹងផ្លូវច្បាប់ក៏កំពុងដោះស្រាយតាមច្បាប់ផងដែរ តែបែរជាប្ដីអ្នកស្រីយកទៅហែកហួរយ៉ាងដូច្នេះទៅវិញ។
ខាងក្រោមនេះ ជាលិខិតបកស្រាយឆ្លើយតបទៅនឹងប្ដីឈ្មោះរ៉ៃន័រ ម៉ារាវ៉ូលនី របស់អ្នកស្ត្រីនួន ច័ន្ទមករា ៖