(ភ្នំពេញ)៖ ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈនេះ ធ្វើឡើងដោយយោងតាមអនុក្រឹត្យ លេខ១៥០ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ស្តីពីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨៖០០ព្រឹកដល់ម៉ោង៨៖០០នាទីយប់ នៅអាគារពិព័ណ៍ពាណិជ្ជកម្មកោះពេជ្រ។
បើតាមមន្ត្រីទទួលបន្ទុករៀបចំទិវាជាតិនេះ បានឲ្យដឹងថា នេះជាលើកទី១នៃការរៀបចំជាផ្លូវការ នូវទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យ ស្តីពីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ កាលពីឆ្នាំ២០១៧ កន្លងទៅ។
លោកបានបន្ថែមទៀតថា «តាមពិតទៅកន្លងមកបីឆ្នាំជាប់ៗគ្នាយើង ក៏បានរៀបចំវេទិកាជាតិដូចគ្នានេះដែរ ប៉ុន្តែយើងធ្វើរយៈពេលខ្លីប៉ុណ្ណោះ សម្រាប់ឆ្នាំ ២០១៨នេះ គឺយើងរៀបចំជាទិវាជាតិធំតែម្តង នឹងមានរយៈពេល២ថ្ងៃ។ តាមគម្រោងនឹងមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ចូលរួមប្រមាណ៥០ និងមានក្រុមហ៊ុនចូលរួមប្រមាណ៥០ ដាក់តាំងពិព័ណ៍ នឹងមានអ្នកចូលរួមប្រមាណ២ម៉ឺននាក់»។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានសរសេរថា វេទិកានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្អូនៗជាសិស្សានុសិស្ស ដែលកំពុងតែត្រៀមខ្លួនចូលទៅកាន់ទីផ្សារការងារនាពេលខាងមុខ ដើម្បីទទួលបានបានព័ត៌មានតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតសម្រាប់ជាមូលដ្ឋាន ក្នុងការសម្រេចចិត្តជ្រើសរើសជំនាញសិក្សា។ លើសពីនេះទៀត គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្ថិតក្រោមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើការណែនាំលើមុខជំនាញបច្ចេកទេស ដែលខ្លួនកំពុងធ្វើការអប់រំបណ្តុះបណ្តាល តាមរយៈការដាក់បង្ហាញស្នាដៃជាសមិទ្ធផលរបស់សិស្ស និស្សិត ដែលបានអនុវត្តកន្លងមក ជាមួយគ្នានោះវិស័យឯកជន ក៏បានចូលរួមបង្ហាញពីខ្សែសង្វាក់ផលិតកម្ម និងពីតម្រូវការកម្លាំងពលកម្មជំនាញ ដែលទីផ្សារការងារកំពុងត្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត ៕ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រោង នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេលពីរថ្ងៃជាប់គ្នានៅកោះពេជ្រ
(ភ្នំពេញ)៖ ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈនេះ ធ្វើឡើងដោយយោងតាមអនុក្រឹត្យ លេខ១៥០ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ស្តីពីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨៖០០ព្រឹកដល់ម៉ោង៨៖០០នាទីយប់ នៅអាគារពិព័ណ៍ពាណិជ្ជកម្មកោះពេជ្រ។
បើតាមមន្ត្រីទទួលបន្ទុករៀបចំទិវាជាតិនេះ បានឲ្យដឹងថា នេះជាលើកទី១នៃការរៀបចំជាផ្លូវការ នូវទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យ ស្តីពីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ កាលពីឆ្នាំ២០១៧ កន្លងទៅ។
លោកបានបន្ថែមទៀតថា «តាមពិតទៅកន្លងមកបីឆ្នាំជាប់ៗគ្នាយើង ក៏បានរៀបចំវេទិកាជាតិដូចគ្នានេះដែរ ប៉ុន្តែយើងធ្វើរយៈពេលខ្លីប៉ុណ្ណោះ សម្រាប់ឆ្នាំ ២០១៨នេះ គឺយើងរៀបចំជាទិវាជាតិធំតែម្តង នឹងមានរយៈពេល២ថ្ងៃ។ តាមគម្រោងនឹងមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ចូលរួមប្រមាណ៥០ និងមានក្រុមហ៊ុនចូលរួមប្រមាណ៥០ ដាក់តាំងពិព័ណ៍ នឹងមានអ្នកចូលរួមប្រមាណ២ម៉ឺននាក់»។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានសរសេរថា វេទិកានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្អូនៗជាសិស្សានុសិស្ស ដែលកំពុងតែត្រៀមខ្លួនចូលទៅកាន់ទីផ្សារការងារនាពេលខាងមុខ ដើម្បីទទួលបានបានព័ត៌មានតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតសម្រាប់ជាមូលដ្ឋាន ក្នុងការសម្រេចចិត្តជ្រើសរើសជំនាញសិក្សា។ លើសពីនេះទៀត គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្ថិតក្រោមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើការណែនាំលើមុខជំនាញបច្ចេកទេស ដែលខ្លួនកំពុងធ្វើការអប់រំបណ្តុះបណ្តាល តាមរយៈការដាក់បង្ហាញស្នាដៃជាសមិទ្ធផលរបស់សិស្ស និស្សិត ដែលបានអនុវត្តកន្លងមក ជាមួយគ្នានោះវិស័យឯកជន ក៏បានចូលរួមបង្ហាញពីខ្សែសង្វាក់ផលិតកម្ម និងពីតម្រូវការកម្លាំងពលកម្មជំនាញ ដែលទីផ្សារការងារកំពុងត្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត ៕