(កំពង់ចាម)៖ លោកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ បានបង្ហាញឆន្ទះ ពីការត្រៀមខ្លួនរួចជាស្រេច ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ អាណត្ដិទី៦ ដែលប្រព្រឹត្ដិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។
ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News លោកគ្រូ និងសិក្សានុសិស្ស ក៏បានអំពាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំ ដែលមានសមត្ថភាព កសាងប្រទេសជាតិ នាំមកនូវសុខសន្ដិភាព មានការអភិវឌ្ឍ និងទាក់ទាញអ្នកវិនិយោគទុនពីក្រៅប្រទេសឲ្យកាន់ច្រើន ដើម្បីបង្កើនឱកាសការងារជូនប្រជាជន ឲ្យមានជីវភាពប្រសើរឡើងថែមទៀត ។
សូមទស្សនាវីដេអូ លោកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ស្គន់ បង្ហាញពីលក្ខណៈសម្បត្តិរបស់មេដឹកនាំ ដែលពួកគាត់ចង់បាន និងបោះឆ្នោតឲ្យនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៖