Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ជូនបុរសម្ចាស់ហាង និងនារីម៉ាស្សាទៅតុលាការ រឿងលួចលុយភ្ញៀវពេលចូលកោសជប់

24-05-2018 14:48

(ភ្នំពេញ)៖ នគបាលព្រហ្មទណ្ឌខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនបុរសដែលជាម្ចាស់ហាងម៉ាស្សា និងស្រីកោសជប់ម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួចលុយភ្ញៀវ ពេលចូលកោសជប់នៅក្នុងហាងរបស់ពួកគេ។

បើតាមលោក ហូ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ កង វុធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ម្ចាស់ហាង ម៉ាស្សាកោសជប់ (គ្មានស្លាកយីហោ) ស្នាក់នៅផ្ទះជួល (ហាងម៉ាស្សា) ផ្លូវលេខ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២ឈ្មោះ លន់ សុភី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ ម៉ាស្សាកោសជប់ ស្នាក់នៅក្នុងហាងម៉ាស្សា។

ចំណែកជនរងគ្រោះឈ្មោះ សុខ ឈឿន ភេទ ប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិបន្ទាយរកា ឃុំក្រាំដីវាយ ស្រុកភ្នំស្រុក ខេត្តកំពង់ស្ពឺ។

សូមជម្រាមជូនថា ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាខាងលើ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដោយបានចោទប្រកាន់ពួកគេថា រួមគំនិតគ្នា លួចលុយខ្លួនចំនួន៦០០ដុល្លារ ដែលដាក់ហោប៉ៅខោ ខណៈរូបខ្លួនកំពុងដេកឲ្យជនសង្ស័យឈ្មោះ លន់ សុភី ម៉ាស្សា និងកោសខ្យល់។

ករណីនេះតំណាងអយ្យការកំពុងដំណើរការសាកសួរលើជនសង្ស៏យប្រុស-ស្រីទាំង២៕