Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

DARA Pay ប្រកាសដាក់បញ្ជូលសេវាកម្មថ្មី សម្រួលដល់ម្ចាស់ក្រុមហ៊ុន ងាយស្រួលក្នុងការបើប្រាក់បៀវត្សជូនបុគ្គលិក

24-05-2018 14:11

(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួល ចំណេញពេលវេលា និងមានសុវត្ថិភាពផងនោះ ក្រុមហ៊ុន DARA Pay បានដាក់បញ្ជូលនូវសេវាកម្មថ្មីមួយទៀតហើយ ​គឺសេវាកម្មទូទាត់ប្រាក់បៀវត្សជូនបុគ្គលិក ដើម្បីជួយសម្រួលដល់ក្រុមហ៊ុន​នានា ​ក្នុងការបើកប្រាក់បៀវត្ស ជូនដល់បុគ្គលិករបស់ខ្លួន ទៅលើសេវាកម្មដែលមានស្រាប់ដូចជា សេវាកម្មផ្ទេរប្រាក់ក្នុងស្រុក សេវាកម្មបញ្ចូលកាតទូរស័ព្ទ ដាក់ប្រាក់ ដកប្រាក់ បង់ប្រាក់កម្ចីធនាគារ បង់បុព្វលាភទៅក្រុមហ៊ុនធានារ៉ាប់រ៉ងជាដើម។

ចាប់ពីពេលនេះតទៅ គ្រាន់តែលោកអ្នកធ្វើការសហការជាមួយ DARA Pay និយោជកអាចធ្វើការកាត់បន្ថយ បន្ទុកការងាររបស់ខ្លួន ក្នុងការបើកប្រាក់ខែដល់និយោជិកយ៉ាងងាយស្រួល មានសុវត្ថភាពខ្ពស់ និងឆាប់រហ័ស។

ទន្ទឹមគ្នានេះ បុគ្គលិកនីមួយៗ ដែលទទួលបានប្រាក់បៀវត្ស តាមរយៈក្រុមហ៊ុន DARA Pay ក៏អាចធ្វើការចាយវាយដោយ មិនប្រើប្រាស់សាច់ប្រាក់សុទ្ធ (Cashless) នៅតាមបណ្តាហាងដែលជាដៃគូរបស់តារាផេ ព្រមទាំងអាចធ្វើការដកប្រាក់ តាមរយៈភ្នាក់ងារតារាផេ ដែលមានជាង១,២០០ កន្លែងទូទាំងប្រទេសទៀតផង។

ដើម្បីទទួលបានសេវាកម្ម ទូទាត់ប្រាក់បៀវត្សជូនបុគ្គលិក លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនង មកកាន់ក្រុមហ៊ុនតារាផេ តាមរយៈលេខទូរស័ព្ទ ០៨១ ៧៩៩ ៨៨៨ ឬទំព័រហ្វេសប៊ុកផ្លូវការរបស់តារាផេ។ កម្មវិធីតារាផេសំរាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរយៈតំណភ្ជាប់ទីនេះ https://goo.gl/7tvY1E