(ភ្នំពេញ)៖ ទស្សនីយភាពល្ខោនទំនើបចម្រុះ «រឿងអច្ឆិយអង្គរ» នឹងរៀបចំសម្ដែង នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ នៅសាលមហោស្រព និងសន្និសីទកោះពេជ្រ ដើម្បីលើកស្ទួយតម្លៃ ការយល់ដឹង និងការផ្សព្វផ្សាយ អំពីមរតកវប្បធម៌សម័យអង្គរ ដែលជានិមិត្ដរូប នៃដួងព្រលឹងជាតិ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ លោក សាយ សំអាល់ ក៏បានអំពាវនាវឱ្យលោក លោកស្រី ថ្នាក់ដឹកនាំអង្គទូត ក្រសួង-ស្ថាប័ន គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលរបស់រដ្ឋ និងឯកជន សិស្ស និស្សិត និងសាធារណជន ដាចូលទស្សនា និងផ្ដិតយកទស្សនីយភាពឲ្យបានច្រើនកុះករ។
ទស្សនីយភាព «រឿងអច្ឆរិយអង្គរ» នេះនឹងត្រូវសម្ដែងចំនួន០២លើក នៅថ្ងៃទី០១ ខែមិថុនា ដោយលើកទី១៖ នៅម៉ោង០២៖០០រសៀល និងលើកទី២៖ នៅម៉ោង០៥៖០០ល្ងាចថ្ងៃដដែល៕