(ភ្នំពេញ)៖ អាសនៈ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦នេះ មានចំនួនរហូតដល់១២៥ ដែលកើនឡើងប្រមាណ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣។
នៅប្រមាណជាង ២ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងឈានចូលមកដល់ហើយ ដែលជាឱកាសដល់ប្រជាពលរដ្ឋខ្មែរ បានជ្រើសរើសមេដឹកនាំ ដែលខ្លួនពេញចិត្ត។ ជាមួយគ្នានេះ គណបក្សទាំងអស់បានត្រៀមខ្លួន ប្រកួតប្រជែងគ្នាដើម្បីដណ្តើមអាសនៈរបស់រដ្ឋសភា តាមលិទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
តើអ្នកដឹងទេថា នៅក្នុងមណ្ឌលនីមួយៗ មានអាសនៈចំនួនប៉ុន្មាន? ដើម្បីបកស្រាយចម្ងល់ទាំងនេះ ថ្ងៃនេះ Fresh News សូមលើកយកចំនួនអាសនៈទូទាំង ២៥រាជធានី-ខេត្ត មកបង្ហាញជូនដល់មិត្តអ្នកអានដូចតទៅ៖
• មណ្ឌលរាជធានីភ្នំពេញ មាន១២អាសនៈ
• មណ្ឌលខេត្តបន្ទាយមានជ័យ មាន ៦អាសនៈ
• មណ្ឌលខេត្តបាត់ដំបង មាន ៨អាសនៈ
• មណ្ឌលខេត្តកំពង់ចាម មាន ១០អាសនៈ
• មណ្ឌលខេត្តកំពង់ឆ្នាំង មាន ៤អាសនៈ
• មណ្ឌលខេត្តកំពង់ស្ពឺ មាន ៦អាសនៈ
• មណ្ឌលខេត្តកំពង់ធំ មាន ៦អាសនៈ
• មណ្ឌលខេត្តកំពត មាន ៦អាសនៈ
• មណ្ឌលខេត្តកណ្តាល មាន ១១អាសនៈ
• មណ្ឌលខេត្តកោះកុង មាន ១អាសនៈ
• មណ្ឌលខេត្តក្រចេះ មាន ៣អាសនៈ
• មណ្ឌលខេត្តមណ្ឌលគិរី មាន ១អាសនៈ
• មណ្ឌលខេត្តព្រះវិហារ មាន ១អាសនៈ
• មណ្ឌលខេត្តព្រៃវែង មាន ១១អាសនៈ
• មណ្ឌលខេត្តពោធិ៍សាត់ មាន ៤អាសនៈ
• មណ្ឌលខេត្តរតនគិរី មាន ១អាសនៈ
• មណ្ឌលខេត្តសៀមរាប មាន ៦អាសនៈ
• មណ្ឌលខេត្តព្រះសីហនុ មាន ៣អាសនៈ
• មណ្ឌលខេត្តស្ទឹងត្រែង មាន ១អាសនៈ
• មណ្ឌលខេត្តស្វាយរៀង មាន ៥អាសនៈ
• មណ្ឌលខេត្តតាកែវ មាន ៨អាសនៈ
• មណ្ឌលខេត្តកែប មាន ១អាសនៈ
• មណ្ឌលខេត្តប៉ៃលិន មាន ១អាសនៈ
• មណ្ឌលខេត្តឧត្តរមានជ័យ មាន ១អាសនៈ
• និងមណ្ឌលខេត្តត្បូងឃ្មុំ មាន ៨អាសនៈ៕