សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរក្នុងឱកាសថ្ងៃខួបកំណើត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា
24-05-2018 11:10
(ភ្នំពេញ)៖ ក្នុងទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម ប្រកបដោយមហានក្ខត្តឫក្សវិសេសវិសាល នាថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៨ ខ្ញុំ និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូម លំឱនកាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានអាយុយឺនយូរ។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំ សូមលើកអញ្ជលីអភិវន្ទបួងសួងដល់តេជបារមី នៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជាជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ឆ្នាំ២០១៨ ព្រះនាម មហោទរាទេវី សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន សម្ដេចអគ្គមហាពញាចក្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំងបុត្រា បុត្រី បុត្រប្រសារ និងចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ ៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ៖