(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ពីចំនួនស្ថាប័នព័ត៌មានជាតិ និងអន្តរជាតិជាច្រើន បានចុះឈ្មោះចូលរួមតាមដានការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

តាមសេចក្តីប្រកាសព័ត៌មាន ស្ថាប័នព័ត៌មាជាតិ និងអន្តរជាតិរហូតដល់៣៥អង្គភាព បានដាក់ពាក្យសុំបណ្ណសម្គាល់ខ្លួន ជូនអ្នកព័ត៌មានរបស់គេ សរុបចំនួន ២៨៤នាក់។

ជាការគត់សម្គាល់ ក្នុងចំណោមអង្គភាពព័ត៌មានទាំងជាតិ និងអន្តរជាតិទាំង៣៥ដែលបានចុះឈ្មោះ គឺភាគច្រើនសុទ្ធសឹងតែជាស្ថាប័នព័ត៌មានធំៗ ដែលមានឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជា និងលើពិភពលោក៕