Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រយ័ត្នគ្រោះថ្នាក់! ស៊ីម៉ាក់រកឃើញគ្រាប់បែកចង្កោមជាង១០០គ្រាប់ នៅស្រុកពាមរ៍ ខេត្តព្រៃវែង

23-05-2018 22:07

(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមការងារស៊ីម៉ាក់ បានរកឃើញគ្រាប់បែកចង្កោមជាង១០០គ្រាប់ នៅស្រុកពាមរ៍ ខេត្តព្រៃវែង ដែលមានលក្ខណៈស្រដៀងនឹងគ្រាប់ប៊ូល។

លោក ហេង រតនា បានអំពានាវ ឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ផងដែរចំពោះគ្រាប់បែកចង្កោមប្រភេទនេះ។

ជាមួយគ្នានេះ លោក ហេង រតនា សំណូមពរឲ្យប្រជាពលរដ្ឋដែលបានឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសូមកុំប៉ះពាល់ ឬគប់លេងឲ្យសោះត្រូវរាយការណ៍ជូនសមត្ថកិច្ចដើម្បីដោះស្រាយជូន៕