Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកស្អែកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះសង្ឃ ៣អង្គនៅវត្តបទុមវតី

23-05-2018 21:52

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស ៣ព្រះអង្គ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះធ្វើឡើងនៅវត្តបទុមវតី

សម្តេចព្រះកិត្តិយសទាំង ៣អង្គ ដែលនឹងប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីនៅថ្ងៃស្អែកនេះ រួមមាន៖ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសាក្យមុនី រ័ត្ន សារឿន។

ក្នុងពិធីនេះ ក៏នឹងមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈថ្នាក់ទោ ត្រី ចត្វា និងថ្នាក់កិត្តិយស ព្រះមេគណ ព្រះបាឡាត់គណ និងព្រះអនុគណក្នុងរាជធានីភ្នំពេញ និងគ្រប់ខេត្ត ចៅអធិការវត្តក្នុងរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកតាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-គ្រប់ខេត្ត ព្រមទាំងភ្ញៀវកិត្តិយស ពុទ្ធបរិស័ទ និងសិស្សានុសិស្សផងដែរ៕