(បន្ទាយមានជ័យ)៖ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយ នៅទូទាំងប្រទេស ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិផលខ្មែរ «យុទ្ធនាការទិញផលិផលខ្មែរ» ក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៧-១០ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតីមហាជនទូទៅ ឲ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិផលក្នុងស្រុក ឲ្យបានច្រើនជាអតិបរិមា។
ក្រសួងពាណិជ្ជកម្ម និងប្រមូលកៀរគរផលិតផលខ្មែរ មានគុណភាពខ្ពស់ មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អ ត្រឹមត្រូវ អនុលោមតាមស្ដង់ដារផលិកម្ម ពីគ្រប់ទិសទីទៅទូទាំងប្រទេស មកដាក់តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់បន្ដ។
អាស្រ័យដូចបានជម្រាបខាងលើ ក្រសួងពាណិជ្ជកម្ម សូមជូនដំណឹងដល់ពលរដ្ឋដែល មានបំណងចូលរួមតាំងបង្ហាញផលិផលខ្មែរក្នុងព្រឹត្តិការណ៍នេះ សូមប្រញាប់រួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនស្ដង់មានកំណត់៕
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖