(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,២៤៥គ្រឿង រកឃើញល្មើសច្បាប់៧១៩គ្រឿង (ម៉ូតូ៨១ភាគរយ) អប់រំ៣០២គ្រឿង និងផាកពិន័យ៤១៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,៥៥៤គ្រឿង អប់រំ១៩៤គ្រឿង និងផាកពិន័យចំនួន៣៣២គ្រឿង។ ដោយឡែកក្នុងរាជធានីភ្នំពេញឃាត់យានយន្ដបានចំនួន៦៥៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨៨,៧៣៩គ្រឿង រកឃើញយានយន្តល្មើស១៣,១០៧(ម៉ូតូ៧៥ភាគរយ) ក្នុងនោះអប់រំ៤,៩៤៥គ្រឿង និងផាកពិន័យ៨,១៦២គ្រឿង(ម៉ូតូ៩៦ភាគរយ)៕