ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ប្ដេជ្ញាទៅចូលរួមបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា (Video inside)
23-05-2018 15:49
(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងម៉ុតមាំថា នឹងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស។
យ៉ាងពីការប្ដេជ្ញាចិត្តនេះ ប្រជាពលរដ្ឋសង្កាត់ពងទឹក ក៏បានបញ្ជាក់ ពួកគាត់បានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការបោះឆ្នោតដ៏ធំមួយនេះ ព្រោះការបោះឆ្នោតមានសារៈសំខាន់ណាស់ សម្រាប់ពួកគាត់។
ការប្ដេជ្ញាចិត្តរបស់ប្រជាពលរដ្ឋខាងលើ ត្រូវបានធ្វើឡើងនៅទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់សំណើ សំណូមពរ និងតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងពិនិត្យគម្រោងស្ថាបនាផ្លូវបេតុ០១ខ្សែ ប្រវែង ៣៨៩ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក និងភូមិត្រពាំងគ សង្កាត់ពងទឹក៕
សូមទស្សនាវីដេអូប្រជាពលរដ្ឋនៅសង្កាត់ពងទឹក ខណ្ឌដង្កោ ជុំវិញការប្ដេជ្ញាចិត្តទៅបោះឆ្នោតឲ្យនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៖