(ភ្នំពេញ)៖ ក្រុមហ៊ុនប្រសិទ្ធ សិលូសិន កម្ពុជា បានសហការជាមួយក្រុមហ៊ុន Pacific Tech ដែលមានមូលដ្ឋាន នៅប្រទេសសឹង្ហបូរី និងក្រុមហ៊ុន Fortinet ដែលជាក្រុមហ៊ុន លំដាប់ថ្នាក់ពិភពលោក បានបើកសិក្ខាសាលាមួយស្តីពី Fortinet Security Fabric ដោយផ្តោតទៅលើដំណោះស្រាយ ផ្នែកសុវត្ថិភាពលើប្រព័ន្ធបណ្តាញ និងការគ្រប់គ្រង ទៅលើរចនាសម្ព័ន្ធ IT ដែលមានមូលដ្ឋាននៅ California សហរដ្ឋអាមេរិក។
សិក្ខាសាលាស្តីពីការយល់ដឹងនេះ បានធ្វើឡើងនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ នៅសណ្ឋាគារ Camnbodiana ដោយមានការចូលរួម ពីអតិធិជន តាមបណ្តាសហគ្រាស គ្រឹះស្ថានឯកជន និងរដ្ឋយ៉ាងច្រើនកុះករផងដែរ។
Digital Transformation គឺជាការវិវត្តន៍ថ្មីរបស់អាជីវកម្ម តំរូវឱ្យមានបច្ចេកវិទ្យា ឌីជីថលទៅក្នុងគ្រប់វិស័យនៃអាជីវកម្ម។ យើងជឿជាក់ថាការ Digital Transformation កំពុងតែជំរុញ Security Transformation ដែលតំរូវអោយមានការ ការពារសុវត្ថិភាពទិន្នន័យ ដែលបានបញ្ចូលទៅក្នុង គ្រប់ផ្នែកទាំងអស់ នៃបច្ចេកវិទ្យាឌីជីថល និងបង្កើតឱ្យមានស្ថាបត្យកម្ម សុវត្ថិភាពថ្មីមួយ ដែលផ្តល់នូវការវាយតម្លៃទុកចិត្ត ជាបន្តបន្ទាប់។
Fortinet Security Fabric គឺជាស្ថាបត្យកម្មសុវត្ថិភាព ដែលផ្តល់នូវលទ្ធភាព មើលឃើញ និងការពារ ការវាយលុកគ្រប់ផ្នែក លើប្រព័ន្ធ Digital និងឆ្លើយតបដោយស្វ័យប្រវត្តិ ដោយមានការវាយតម្លៃ និងទុកចិត្តបំផុត។
សូមបញ្ជាក់ថា ក្រុមហ៊ុនប្រសិទ្ធ សិសូសិន គឺជាក្រុមហ៊ុនតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលជាដៃគូថ្នាក់មាស Goal Partner របស់ Fortinet ដោយក្រុមហ៊ុន Proseth Solutions មានសមត្ថភាពជំនាញ លើប្រព័ន្ធសុវត្ថិភាព រួមទាំងបុគ្គលិកមានសញ្ញាប័ត្រ ផ្នែកប្រព័ន្ធសុវត្ថិភាព និងទុកចិត្តពីសំណាក់អតិថិជន។
ការទទួលបានជា Goal Partner នេះផងដែរក្រុមហ៊ុន Proseth Solution នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ការបញ្ចុះតម្លៃ, ផ្តល់ដំណោះស្រាយ ការបណ្តុះបណ្តាល និងគាំពារជូនអតិថិជន ព្រមទាំងប្តេជ្ញាពាំនាំនូវបច្ចេកវិទ្យា ក៏ដូចជាផលិតផលថ្មីៗ ពីក្រុមហ៊ុន Fortinet ជូនអតិថិជនឱ្យស្របតាម ការវិវត្តន៍នៃបច្ចេកវិទ្យា ដើម្បីជាផ្នែកមួយក្នុងការ ការពារក្រុមហ៊ុនអ្នកពីការ វាយលុកពីពពួក Virus និង Hacker ដែលព្យាយាមវាយលុក លួចឯកសារ និងពត៌មាន របស់ក្រុមហ៊ុន អ្នកផងដែរ៕