(ភ្នំពេញ)៖ គូរស្វាមីភរិយាថ្មីចំនូន ៤០គូរទៀតហើយ ដែលបានទទួលរង្វាន់ពីស្រាបៀរ កម្ពុជាសរ៉ុបទឹកប្រាក់រហូតដល់ទៅ១១០,០០០ដុល្លារ (ដប់មួយម៉ឺន ដុល្លារ) ក្នុងនោះគូរស្វាមីភរិយាថ្មីដែលបានឈ្នះទឹកប្រាក់ 5,000$ (ប្រាំពាន់ ដុល្លារ) មានចំនួន ១០គូ និង ឈ្នះទឹកប្រាក់ ២,០០០ដុល្លារ (ពីរពាន់ ដុល្លារ) មានចំនួន ៣០គូ។ កម្មវិធីចែកនេះត្រូវបានធ្វើឡើងកាលពីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅរោងចក្រស្រាបៀរ កម្ពុជាផ្ទាល់តែម្តង។
លើសពីកម្មវិធីចែករង្វាន់ ក្រុមហ៊ុនបានជូនអតិថិជន ដែលបានមានសំណាងទាំងអស់ ចូលទស្សនាសង្វាក់ផលិតកម្មនៃការផលិង ស្រាបៀរនិងភេសជ្ជៈ រោងចក្រស្រាបៀរកម្ពុជា និងធ្វើជាកម្មវិធីជប់លៀងដ៏ធំមួយជូនអតិថិជននៅទីនោះយ៉ាងសប្បាយរីករាយថែមទៀតផង។
លោក Peter Leang អគ្គនាយក ក្រុមហ៊ុន ខ្មែរប៊ែវើរីជិស បានឲ្យដឹងថា «នេះមិនមែនជាលើកទី១ទេ ដែលស្រាបៀរកម្ពុជា បានចែករង្វាន់ដល់គូស្វាមីភរិយាថ្មី ក្រុមហ៊ុនក៏បានចែក៤លើករួចមកហើយ បើសរ៉ុបទាំងលើកនេះទៀត ក្រុមហ៊ុនបានចែកអត់ទឹកប្រាក់ ៥៤៤,០០០ដុល្លារ (ហាសិបបួនម៉ឺន បួនពាន់ ដុល្លារ) រួចមកហើយ»។
គួររម្លឹកផងដែលថា គូរស្វាមីភរិយាថ្មីមហាសំណាង ចំនូន ៤០គូរខាងលើនេះបានឈ្នះក្រោយពីការចាប់រង្វាន់អាពាហ៍ពិពាហ៍កាន់តែទាន់សម័យជាមូយស្រាបៀរ កម្ពុជា!!! ក្នុងកម្មវិធីតន្រ្តីទេសចរណ៍ស្រាបៀរកម្ពុជា នៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ២០-២១ ខែមេសា ឆ្នាំង២០១៨ កន្លងទៅនេះ។
សូមបញ្ជាក់អតិថិជនទាំងអស់ ដែលបានជាវស្រាបៀរកម្ពុជា សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ និងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ ២,០០០ដុល្លារ (ពីរពាន់ ដុល្លារ) ឬ៥,០០០ដុល្លារ (ប្រាំពាន់ ដុល្លារ) រហូតទៅដល់ ៣០០រង្វាន់ភ្លាមៗ ៕
អាពាហ៍ពិពាហ៍កាន់តែទាន់សម័យ ជាមូយស្រាបៀរ កម្ពុជា!!!