(ភ្នំពេញ)៖ ការយល់ដឹងអំពីទស្សនៈវិស័យនៃវិស័យសំលៀកបំពាក់ ដោយផ្ដោតទៅលើទំនោររបស់សង្គម Jaspal គ្រុប បានទទួលជោគជ័យក្នុងការដំណើរការម៉ាកជាច្រើនដូចជា Lyn, Lyn Around, Jelly Bunny និង CC Double O ដែលមានការលក់យ៉ាងល្អនាពេលបច្ចុប្បននេះ នៅហាងរបស់ពួកគេនៅឯផ្សារទំនើប Aeon Mall ជាន់ទីមួយ។
JASPAL GROUP មានទំនុកចិត្តលើការរីកចម្រើនបន្តរទៀត នាពេលអនាគត ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះបានស្គាល់ និងអភិវឌ្ឍសម្ព័ន្ធភាព និងទីផ្សារថ្មីៗបន្ថែមទៀត។ ដោយសារតែភាពជោគជ័យកន្លងមកនេះ Jaspal បានពង្រីកខ្លួនមកកាន់ប្រទេសកម្ពុជាហើយនឹងបើកនូវហាង CPS Chaps ដំបូងរបស់ខ្លួននៅផ្សារទំនើប Aeon Mall ។ ជាមួយយការបើកសាកល្បងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ ។
CPS CHAPS ជាយីហោសម្លៀកបំពាក់ទាន់សម័យមួយ ខណៈដែលពិភពលោកនៅតែដើរទៅមុខ ក៏ម៉ាកល្បីនេះរក្សាការវិវត្តរបស់ខ្លួនបានដែរ។ ការប្រមូលផ្តុំនៃការរចនាជាបន្តបន្ទាប់ វានបានឆ្លុះបញ្ចាំងពីការប្រែប្រួលនៃទំនោរសង្គម របៀបរស់នៅបែប à-la-mode និងការអភិវឌ្ឍន៍ចុងក្រោយបំផុតលើសិល្បៈ តន្ត្រី និងបច្ចេកវិទ្យា។
ការយល់ច្បាស់ពីទស្សនៈវិស័យនៃវិស័យសំលៀកបំពាក់ និងអ្វីដែលអតិថិជនរបស់ចង់បាននូវភាពដែលបញ្ជាក់ ពីខ្លួនរបស់ពួកគេផ្ទាល់។ ដើម្បីសម្រេចបាននូវគោលដៅនេះ JASPAL GROUP បានខិតខំធ្វើការរចនា និងបង្កើតនូវគុណភាពដ៏ល្អឥតខ្ចោះ ដែលតំរូវទៅនឹងអតិថិជនរបស់ខ្លួន ។
នេះគឺដើម្បីឱ្យអតិថិជនរបស់ CPS CHAPS អាចទទួលបានបទពិសោធន៍ដ៏រីករាយ ជាមួយសំលៀកបំពាក់របស់ពួកគេ បង្កើតនូវជម្រើសផ្ទាល់ខ្លួលរបស់ពួកគេ និងធ្វើឲ្យគេមានភាពលេចធ្លោរ នៅក្នុងចំនោមមនុស្សដ៏ទៃទៀត។ និយាយដោយសាមញ្ញ we make YOUR EVERYDAY RUNWAY។
ព័ត៌មានលម្អិត សូមចូលទៅកាន់៖ Facebook page: www.facebook.com/cpsclothing-cambodia /CPS CHAPS (ផ្សារទំនើប AEON MALL សែនសុខ) ជាន់ផ្ទាល់ដី, Lot T011-1 ៕