(ព្រះសីហនុ)៖ បុរសម្នាក់មានវ័យប្រមាណ២២ឆ្នាំ បាននាំក្មេងស្រីរងគ្រោះ មានវ័យទើបតែអាយុ៧ឆ្នាំ ដេកមើលរឿងអាសអាកាស បែកគំនិតទៅចាប់រំលោភ ប៉ុន្ដែមិនបានសម្រេច រួចក៏រត់គេចខ្លួនបានជិត២ខែ ចុងក្រោយនៅតែជាប់ខ្នោះរបស់សមត្ថកិច្ច នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅក្នុងផ្ទះជួលក្រុមទី៨ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ នាវេលាម៉ោង០១៖០០នាទី កណ្តាលអាធ្រាត្រ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ។
ជនសង្ស័យឈ្មោះ ឌឿន ចាន់សុខ អាយុ២២ឆ្នាំ មុខរបរកម្មករនេសាទ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន (ជិត២ខែ)។
ចំណែកកុមារីរងគ្រោះ ឈ្មោះ ស.ល.ណ អាយុ៧ឆ្នាំ រស់នៅជាមួយម្តាយ ឈ្មោះ ទ.ស.ព អាយុ៤២ឆ្នាំ មុខរបរមេផ្ទះ ក្រោយពេលទទួលបណ្តឹងរួច កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រកអត្តសញ្ញាណជនសង្ស័យបាន រហូតមកដល់វេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបាន។
ឆ្លងតាមការសួរ លើជនសង្ស័យ បានឆ្លើយសារភាពថា កាលពីយប់ថ្ងៃកើតហេតុខាងលើ កុមារីរងគ្រោះ បានដេកមើលរឿងសិច ក្នុងទូរស័ព្ទដៃជាមួយខ្ញុំ ក្នុងពេលនោះ ខ្ញុំបានធ្វើសកម្មភាព ប្រើម្រាមដៃ រុកចូលក្នុងប្រដាប់ភេទកុមារីរងគ្រោះ និងប្រើមាត់លិត ហើយយកលិង្គរបស់ខ្ញុំ ដាក់លើប្រដាប់ភេទបន្ថែមទៀត តែមិនបានចូលឡើយ ហើយក៏បានគេចខ្លួន។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី៕