(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានប្រកាសសម្រេចដាក់ឲ្យអនុវត្តស្ដង់ដារ របាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញទាំងអស់ អនុវត្តជាផ្លូវការ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
យោងតាមសេចក្ដីជូនដំណឹង បានឲ្យដឹងថា ស្ដង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវបានរៀបចំឡើងផ្អែកលើមូលដ្ឋាសនគណនេយ្យសាច់ប្រាក់។ អង្គភាពមិនស្វែងរកប្រាក់ចំណេញត្រូវមានកាតព្វកិច្ច កាន់បញ្ជីគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យបាន ត្រឹមត្រូវដូចមានចែងក្នុងច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕
សម្រាប់ព័តមានលម្អិតសូម អានសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងស្រុង៖