(ព្រះវិហារ)៖ ចំណងដៃពីរលានរៀល បានផ្តល់ជូនគូស្វាមីភរិយាថ្មី នៅឯខេត្តព្រះវិហារភ្លាមៗដោយស្រាបៀរកម្ពុជា។ ភាពភ្ងាក់ផ្អើលស្ទើរតែមានគ្រប់ទិសទីរាល់ពេលស្រាបៀរកម្ពុជាទៅធ្វើការ Surprise ជូនអតិថិជនម្តងៗ ដោយទ្បែកគូស្វាមីភរិយាថ្មីមួយគូ ដែលរស់នៅឯខេត្តព្រះវិហារ ក៏មិនខុសគ្នាប៉ុន្មានដែរ។
លោក ពៅ រីមុន្នីឧត្តម បានឲ្យដឹងថា ដំបូងលោកឆ្ងល់រឿងជាងថតថាម៉េចមានពីរទៅបីនាក់ បន្ទាប់មកពេលកាត់ផ្លែឈើស្រាប់តែភ្លើងក្នុងរោងការបិទទាំងអស់ លោកស្មានតែភរិយាលោកធ្វើការ Surprise លោក តែដល់ពេលលោកអូនចេញមកលោកភ្ងាក់ផ្អើលតែម្តង។ មិត្តភក្តិ និងភ្ងៀវកិត្តិយសទាំងអស់សុទ្ធតែនិយាយថា លោកមានសំណាងគ្រប់គ្នា រៀបការមានតារាចំរៀងចូលរួមដល់រោងការហើយ ថែមទាំងទទួលបានចំណងដៃអាពាហ៍ពិពាហ៍ពីស្រាបៀរកម្ពុជាទៀត។
គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាខាងលើជាគូស្វាមីភរិយាថ្មីមួយទៀតហើយ ដែលក្រុមហ៊ុនស្រាបៀរកម្ពុជា បានរៀបចំកម្មវិធីភ្ញាក់ផ្អើល ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន។ កម្មវិធីភ្ញាក់ផ្អើលនេះ នឹងបន្តដំនើរទៅកាន់គ្រប់ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទទួលបានកម្មវិធីនេះ គូស្វាមីភរិយាដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គ្រាន់តែជាវស្រាបៀរកម្ពុជា មកប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ចុងខែឧសភា ឆ្នាំ២០១៨ ៕