(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២២-២៣នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅសាលាកងរាជអាវុធហត្ថកំបូល។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមមហាអយ្យការតុលាការកំពូល, លោកវរសនីយ៍ទោ មីកាអែល ហ្គីយៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកមេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយក នាយករងសាលា នាយការិយាល័យ ព្រមទាំងសិក្ខាកាមជាច្រើនរូបទៀត៕