(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៧៦៤គ្រឿង រកឃើញល្មើសច្បាប់៦៥១គ្រឿង (ម៉ូតូ៧៨ភាគរយ) អប់រំ២០៧គ្រឿង និងផាកពិន័យ៤៤៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,១០០គ្រឿង អប់រំ៩០គ្រឿង និងផាកពិន័យចំនួន១០០គ្រឿង។ ដោយឡែកក្នុងរាជធានីភ្នំពេញឃាត់យានយន្ដបានចំនួន៧៤២គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨៥,៤៩៤គ្រឿង រកឃើញយានយន្តល្មើស១២,៣៨៨(ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ៤,៦៤៣គ្រឿង និងផាកពិន័យ៧,៧៤៥គ្រឿង(ម៉ូតូ៩៦ភាគរយ)៕