(​ក្រចេះ​)៖ ​នគរបាល​ក្រុងក្រចេះ បាននិងកំពុងតែស្វែងរកចាប់ខ្លួន ​ចៅប្រុសចិត្តតិរិច្ឆានដែល​យកពូថៅវាយជីតាខ្លួនឯង ព្រោះខឹងរឿងស្ដីបន្ទោសណ្តាលឲ្យដួលសន្លប់ហើយភ្លាមៗ រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។

​នគរបាល​ក្រុងក្រចេះ បានឲ្យ​ដឹងថា ​ជនរងគ្រោះ ឈ្មោះ ធូ ឈីម អាយុ៦៨ឆ្នាំ រស់នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។ ​ចំណែក​ជនដៃដល់រស់នៅ ក្នុងភូមិឃុំកើតហេតុខាងលើ ជាមួយជនរងគ្រោះ។

នគរបាល​ដដែល ​បាន​ឲ្យ​ដឹង​ទៀតថា ​ការឈាន​ដល់​ប្រើ​អំពើ​ហិ​ង្សា​ដោយ​ចេតនា ដោយយកពូថៅខាងខ្នងវាយចំក្បាលលើជនរងគ្រោះ ឲ្យដួលសន្លប់តែម្តង បែបនេះ​ គឺ​មូលហេតុ​មកពី​ជនរងគ្រោះ (ជីតា) ជេរស្តីបន្ទោសឲ្យតិចតួច រឿងស្នួលខោអាវមកលើជនដៃដល់ ក៏កើតឡើងរឿងបែបនេះតែម្តង​។​

បច្ចុប្បន្ននេះកម្លាំងនគរបាលជំនាញ កំពុងស្វែងរកចាប់ខ្លួនជនដៃដល់ មកផ្តន្ទាទោសទៅតាមនីតិវីធីច្បាប់៕