(កំពង់ចាម)៖ នៅសល់តែ៦៨ថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នឹងឈានចូលមកដល់ហើយ។ ការបោះឆ្នោតជ្រើសរើសតំណាងរបស់រាស្ត្រដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំដែលពួកគេមើលឃើញថា បានប្រឹងប្រែងធ្វើការដើម្បីអភិវឌ្ឍន៍ជាតិ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងជួយធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News ប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកជើងព្រៃ ខេត្ដកំពង់ចាម បានថ្លែងថា ពួកគាត់បានត្រៀមខ្លួនទៅបោះឆ្នោតរួចរាល់ហើយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខដ៏ខ្លីនេះ។
បងប្អូនប្រជាពលរដ្ឋនៅទីនោះ បានលើកឡើងថា ការបោះឆ្នោតមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់។ សំខាន់ក៏ដោយសារតែវាជាពេលវេលា ដែលពួកគាត់មានសិទ្ធិជ្រើសរើសមេដឹកនាំមានការគិតគូរយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន មានសុខសន្ដិភាព ហើយជួយឲ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធា។
សូមទស្សនាវីដេអូប្រជាពលរដ្ឋនៅស្រុកជើងព្រៃ បង្ហាញពីលក្ខណៈសម្បត្តិរបស់មេដឹកនាំ ដែលពួកគាត់ចង់បាន និងបោះឆ្នោតឲ្យនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៖