Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តម៉ាកឡង់គ្រីស័រ បុករថយន្តកូរ៉េដឹកធូរ៉េន បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅក្រុងស្ទឹងសែន

22-05-2018 16:23

(កំពង់ធំ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកឡង់គ្រីស័រសេរីចាស់ពណ៌ខ្មៅ បុករថយន្តកូរ៉េពណ៌សគ្មានផ្លាកលេខ បើកបរក្នុងទិសដៅពីជើងទៅត្បូង ត្រង់ចំណុចលើស្ពានត្បូងចាម លើកំណាត់ផ្លូវជាតិលេខ០៦ ក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ វេលាម៉ោង៣៖០៥នាទីយប់។

អ្នកបើកបររថយន្តឡង់គ្រីស័រ មិនស្គាល់អត្តសញាណបើករត់គេចខ្លួនបាត់ ឯអ្នកបើកបររថយន្តកូរ៉េ ឈ្មោះ ស្រេង គឹមឈួន ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ) មុខរបបអាជីវករលក់ធូរ៉េន រស់នៅភូមិកូនជ្រែន ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ករណីនេះបណ្តាលឲ្យខូចរថយន្ត១គ្រឿង និងស្លាប់មនុស្សម្នាក់ ឯវត្ថុតាងរថយន្តលក់ផ្លែធូរ៉េន រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល។ មូលហេតុ បឋមបង្កដោយអ្នកបើកបររថយន្តលក់ផ្លែធូរេន បើកបរមិនប្រកាន់ស្តាំ៕