(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាស សម្រេចដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់កម្មសិទ្ធិ គំរូថ្មី សម្រាប់បម្រើដល់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨តទៅ។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ។
សម្រាប់ព័ត៌មានលំអិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី ដូចខាងក្រោម៖