(ព្រះសីហនុ)៖ តាមសេចក្ដីរាយការណ៍ពីមន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅវេលាម៉ោង១១៖០០ព្រឹកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ដម៉ាក់ដេវូ ពណ៌ត្រូយចេក ស្លាកលេខ ៣D-2056 បុកជាមួយរថយន្ដ Camry បាឡែន ស្លាកលេខ 2T-2534 ពណ៌ទឹកប្រាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅលើផ្លូវជាតិ៤ មុខរោងចក្រមួយកន្លែង ស្ថិតនៅភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យស្លាប់ មន្រ្តីគយប្រចាំការកែវផុសម្នាក់ និងមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់។
មន្រ្តីគយប្រចាំការកែវផុស ដែលបានស្លាប់ឈ្មោះ ញេប នៅ និងមេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកព្រៃកនប់ គឺលោកអនុសេនីយ៍ឯក ឆេង សុខនី។
សម្រាប់រថយន្ដទាំង២គ្រឿងខាងលើនេះ សមត្ថកិច្ចកំពុងតែធ្វើការវាស់វែង ដើម្បីចាត់ការតាមនីតិវិធី៕