(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងដាក់ចេញចលនាប្រឡងប្រណាំងចំនួន៣ផ្សេងគ្នា ដែលជាផ្នែកមួយ ក្នុងការចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» លើកទី២ សំដៅបង្កើតនូវប្រសិទ្ធភាពក្នុងការអភិវឌ្ឍ និងគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ឲ្យមាននិរន្តរភាព គុណភាព និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

សេចក្ដីជូនដំណឹងទាំង៣របស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ រួមមាន៖

១៖ សេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (Vedio Contest) ក្រោមប្រធានបទ «កំណប់សហគមន៍ ជំរំទេសចរណ៍» លើកទី១ ឆ្នាំ២០១៨ ដែលចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះចែកចេញជា៥ដំណាក់កាល។

២៖ សេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រណាំង «សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូ» លើកទី១ ឆ្នាំ២០១៨ ដែលចាប់ផ្ដើមពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០១៨ ចែកចេញជា៥ដំណាក់កាលដែរ។

៣៖ សេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រណាំង «រមណីយដ្ឋានទេសចរណ៍គំរូ» លើកទី២ ឆ្នាំ២០១៨ ចាប់ផ្ដើមពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០១៨ ចែកចេញជា៥ដំណាក់កាល។

ខាងក្រោមនេះ ជាខ្លឹមសារលម្អិតក្នុងសេចក្ដីជូនដំណឹងទាំង៣របស់ក្រសួងទេសចរណ៍៖