(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,១២១គ្រឿង រកឃើញល្មើសច្បាប់៤៥៤គ្រឿង (ម៉ូតូ៨១ភាគរយ) អប់រំ១៦១គ្រឿង និងផាកពិន័យ២៩៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២១ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,១៣៩គ្រឿង អប់រំ៩៧គ្រឿង និងផាកពិន័យចំនួន២៤៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨១,៧៣០គ្រឿង រកឃើញយានយន្តល្មើស១១,៧៣៧(ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ៤,៤៣៦គ្រឿង និងផាកពិន័យ៧,៣០១គ្រឿង(ម៉ូតូ៩៦ភាគរយ)៕